សមត្ថកិច្ចបង្ក្រាប Online Scam ចំនួន២ទីតាំងផ្សេងគ្នាក្នុងរាជធានីភ្នំពេញ ឃាត់ខ្លួនមនុស្ស៦០នាក់

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងគណបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំស្រាវជ្រាវដោយលោក ឃួង ស្រេង ប្រធានគណបញ្ជាការ ចុះបង្ក្រាប Online Scam ចំនួន២ទីតាំងផ្សេងគ្នា នៅក្នុងខណ្ឌឫស្សីកែវ និងខណ្ឌច្បារអំពៅ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឃាត់ខ្លួនមនុស្ស៦០នាក់ ដកហូតសម្ភារៈបានមួយចំនួនធំ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្តិការក្នុងខណ្ឌឫស្សីកែវ បានត្រួតពិនិត្យទីតាំងផ្ទះលេខ៨៣V ផ្លូវ៣៨៤ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ រកឃើញជនជាតិវៀតណាមចំនួន៤២នាក់ ស្រី៤នាក់ ដកហូតបាន CPU ១គ្រឿង , ទូរស័ព្ទ៤២គ្រឿង ,All in one ១៧គ្រឿង ,monitor ១០គ្រឿង ។ ហើយក្រុមទាំងនេះ លួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ក្រោមរូបភាព Work Scames ដោយអូសទាញជនជាតិខ្លួនឲ្យទៅធ្វើការនៅតៃវ៉ាន់ ដោយបង់ប្រាក់សេវាផ្សេងៗជាមុន ។

ចំណែកប្រតិបត្តិការនៅក្នុងខណ្ឌច្បារអំពៅ ត្រួតពិនិត្យទីតាំងបុរីហាយធិចដឺព្រីមៀរ ផ្ទះលេខ៤៤ ផ្លូវហ្គោល ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញរកឃើញពាក់ព័ន្ធការប្រព្រឹត្តបទល្មើសអនឡាញខុសច្បាប់ ឃាត់ខ្លួនជនជាតិវៀតណាមចំនួន១៨នាក់ ស្រី១នាក់ ដកហូតសម្ភារៈ ៖ ទូរស័ព្ទដៃ ចំនួន៩គ្រឿង ,laptop ចំនួន៥គ្រឿង ,កុំព្យូទ័រ All in One ចំនួន ២៦គ្រឿង ។

ជនសង្ស័យឃាត់ខ្លួនទាំង២គោលដៅ ចំនួន៦០នាក់ រួមជាមួយវត្ថុតាង សមត្ថកិច្ចនាំយកទីសាកសួរនៅស្នងការរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print