ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆេះផ្ទះមួយកន្លែងនៅបុរីប៉េងហួត‍ចាក់អង្រែលើ 

ចែករំលែក៖

ភ្នំពេញ៖ មានករណីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆេះផ្ទះមួយកន្លែងនៅបុរីប៉េងហួត‍ចាក់អង្រែលើ ដែលហេតុការណ៍នេះបានកើតឡើងនៅម៉ោង១២:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចបុរីប៉េងហួត ផ្ទះលេខ៧៦ ផ្លូវបុរី N១០ តាមបណ្ដោយផ្លូវ៣៧១ ស្ថិតក្នុងភូមិ០១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីសមត្ថកិច្ច មូលហេតុនៃការឆាបឆេះនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនីដែលបង្កឱ្យមានអគ្គិភ័យឆាបឆេះក្នុងលំនៅឋានខាងលើ។ ហេតុការណ៍នេះបានបណ្តាលឱ្យខូចខាតសម្ភារៈមួយចំនួន រួមមានម៉ាស៊ីនត្រជាក់ចំនួន ២ គ្រឿង ទូរទស្សន៍ ១ គ្រឿង ទូតាំងជំនាងផ្ទះ និងពិតានជាន់ក្រោម។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ បានចេញអន្តរាគមន៍ជាបន្ទាន់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ២ គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ១ រថយន្ត ស្មើនឹងប្រហែល ៤ ម៉ែត្រគូប។

អគ្គិភ័យត្រូវបានគ្រប់គ្រង និងពន្លត់បានទាំងស្រុងនៅវេលាម៉ោង១២:៥០នាទីយប់ថ្ងៃដដែល ដោយមិនបណ្តាលឱ្យមានអ្នករងរបួសឬបាត់បង់ជីវិតឡើយ។

អាជ្ញាធរបានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រើប្រាស់អគ្គិសនីក្នុងលំនៅឋាន ដើម្បីបង្ការការកើតមានអគ្គិភ័យដែលអាចបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ និងមានគ្រោះថ្នាក់ដល់អាយុជីវិត៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print