រថយន្ដ TOYOTA Prius បេីកបុកពីក្រោយរថយន្ដ GAC S7បណ្តាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិវៀតណាមម្នាក់បេីករថយន្ដ TOYOTA Prius មិនប្រយ័ត្នក៏ជ្រុលបុករថយន្តម៉ាក GAC S7 ពីក្រោយខណៈកំពុងឈប់រងចាំស្តុបបណ្តាលឲ្យរងការខូចខាត។

 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវព្រះនរោត្ដម កែងផ្លូវ១៨៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

 

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្ដ GAC S7 ពាក់ផ្លាកលេខ កម្ពុជា ENW.0189 កំពុងឈប់រងចាំភ្លេីងស្តុបក្រហម បន្ទាប់មកស្រាប់តែមានបុរសជនជាតិវៀតណាមម្នាក់បេីករថយន្ដ TOYOTA Prius ពាក់ផ្លាកលេខ ភ្នំពេញ 2AI-2723 មកពីក្រោយលឿនមិនប្រយ័ត្នក៏ជ្រុលបុកបណ្តាលឲ្យរងការខូចខាតទាំងសងខាងតែមិនមានមនុស្សរងរបួសនោះទេ។

...

 

ក្រោយពេលកេីតហេតុភាគីខាងរថយន្ដ TOYOTA Prius បានទទួលចេញថ្លៃការជួសជុលរថយន្ដ GAC S7 ទាំងស្រុងដេីម្បីបញ្ចប់រឿងនៅហ្នឹងកន្លែង ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print