មន្ត្រីឧទ្យានុរក្សបង្ក្រាបបទល្មើសកាប់ឈើនៅព្រៃឡង់ ឃាត់ខ្លួនជនសង្ស័យ ២នាក់

ចែករំលែក៖

ខេត្តព្រះវិហារ៖ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការរងភ្នំកូនឆ្កែ ស្នាក់ការស្រែវាល និងស្នាក់ការរងពើក នៃដែនជម្រកសត្វព្រៃព្រៃឡង់ចំនួន៧នាក់ កាលពីរសៀលម្សិលមិញបានចុះល្បាត និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងតំបន់ព្រៃសហគមន៍បង្កនសែនជ័យ ស្ថិតក្នុងស្រុករវៀង ខេត្តព្រះវិហារ។

ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយពីបណ្តាញសហគមន៍ព្រៃឡង់ និងសារព័ត៌មាន អំពីសកម្មភាពកាប់ឈើខុសច្បាប់នៅតំបន់ព្រៃល្បើក ក្នុងភូមិបង្កន ឃុំរៀបរយ។

 

ក្រោយការស្រាវជ្រាវ កម្លាំងឧទ្យានុរក្សបានឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ខណៈពេលកំពុងបើកគោយន្តកន្ត្រៃ ដឹកឈើអារលេខមួយ ប្រភេទសុក្រំ ចំនួន២គ្រឿង។

ជាមួយគ្នានេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាង រួមមាន រណារយន្ត១គ្រឿង និងអាវុធកែច្នៃប្រើហ្គាស១ដើមផងដែរ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានយកមករក្សាទុកនៅស្នាក់ការរងពើក ហើយកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់វិធានការតាមផ្លូវច្បាប់បន្ត៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print