បង្ក្រាបទីតាំង Online Scams នៅខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ ៩នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងគណបញ្ជាការឯកភាពខណ្ឌច្បារអំពៅ បានចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មួយកន្លែង ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៩នាក់ និងដកហូតសម្ភារពាក់ព័ន្ធជាច្រើន។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីរសៀលម្សិលមិញ នៅផ្ទះលេខ២២៧ ផ្លូវលំ ស្ថិតក្នុងភូមិព្រែកជាងព្រហ្ម សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

 

តាមសមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្តិការនេះដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌច្បារអំពៅ និងលោក ម៉ៅ សឿត អធិការនគរបាលខណ្ឌ ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង។

ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់ ក្នុងនោះមានជនជាតិចិន ៨នាក់ និងជនជាតិវ៉ានូអាទូ ១នាក់ ដែលពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើន រួមមាន ទូរស័ព្ទដៃ ៤១គ្រឿង កុំព្យូទ័រ laptop ៧គ្រឿង កាំភ្លើង ១ដើម និងគ្រាប់កាំភ្លើងចំនួន ៤៩គ្រាប់។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបាននាំទៅសាកសួរ និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ចាត់វិធានការតាមច្បាប់បន្ត៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print