ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលឃាត់ខ្លួនជន សង្ស័យ០៣នាក់ករណីលួចស្លាកលេខនិងលួចរថយន្ត

ចែករំលែក៖

ភ្នំពេញ÷ យោងតាមរបាយការរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលអង្គភាពយើងទទួលបាននៅព្រឹលថ្ងៃទៅ១៣ខែឧសភាឆ្នាំ២០២៦នេះ គឺសមត្ថកិច្ចបានស្រាវជ្រាវឈានដល់ការឃាត់ខ្លួនបាមជន សង្ស័យ០៣នាក់ករណីលួចស្លាកលេខនិងលួចរថយន្តនាពេលកន្លងមក។

 

ប្រភពពីមន្ត្រីការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានឲ្យដឹហថាករណីទី១គឺជនសង្ស័យធ្វើសកម្មភាពលួច រថយន្តម៉ាក ALPHARD ពណ៍ខ្មៅ ពាក់ស្លាកលេខ APO.K66 នៅចំណុច អគារខុនដូរ ONE PRAK សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣.០៥.២០២៦ វេលាម៉ោង ២៣:៣០នាទី យប់ ។ ដោយជនរងគ្រោះឈ្មោះ SOUKSANKPIASOU ជនជាតិទ្បាវ ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅ សា្នក់ខុនដូ៣១១៧ ជាន់ទី ១៦ ។

 

ករណីទី២ស្តីពីករណីអំពើ: លួច រថយន្តម៉ាក LEXUS LM350 ពណ៍ខ្មៅ ពាក់ ស្លាកលេខ H.Z.8998 នៅចំណុច អគារខុនដូរ ONE PRAK សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥. ០៥.២០២៦ វេលាម៉ោង ២៣:៤៤ នាទីយប់។

ជនរងគ្រោះ (មិនស្គាល់អត្តសញ្ញា) បានដាក់ពាក្យបណ្ដឹងនៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ។

 

ករណីទី៣ស្តីពីករណីអំពើ: លួច រថយន្តម៉ាក GAC NG8 ពណ៌សរ ពាក់ស្លាកលេខ 2CI-3521 នៅចំណុច បុរី ប៉េងហួត គម្រោងអេកូសាន់រ៉ាយ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភំពេញ កាល ពី ថ្ងៃទី០៥.០៥.២០២៦ វេ លាម៉ោង ០០:០០នាទីយប់ ។

៤+ស្តីពីករណីអំពើ: លួចផ្លាកលេខរថយន្តលេខភ្នំពេញ២M-២១៤៩ នៅចំណុចមុខឃ្លាំងក្នុងបរិវេណបុរីមង្គល់ថ្មី ភូមិ១ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៏ ខេត្តព្រៃវែង កាល ពី ថ្ងៃទី០៧.០៥.២០២៦ វេ លាម៉ោង ០៨:៣០នាទី។

៥+ស្តីពីករណីអំពើ: លួចផ្លាកលេខរថយន្តលេខភ្នំពេញ២W-៤០១៦ នៅចំណុចមុខផ្ទះលេខ៤៩៧ ផ្លូវលំ ភូមិកោះតេជោ២ សង្កាត់គគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលកាលពីថ្ងៃទី០៦.០៥.២០២៦ វេ លាម៉ោង ២០:៣០នាទី ។

៦+ស្តីពីករណីអំពើ: លួចផ្លាកលេខរថយន្តលេខភ្នំពេញ២CH-៦៣០០ នៅចំណុចមុភូមិលេខ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង កាលពីថ្ងៃទី០៦.០៥.២០២៦ វេ លាម៉ោង ១០:០០នាទី។

ជនរងគ្រោះ ស៊ុយ ឌីណា ភេទប្រុស អាយុ៣៨ ជនជាតិខ្មែរ។

 

ប្រភពដដែលបានបន្តឲ្យដឹងទៀតថាលុះ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលឃាត់ខ្លួនជន សង្ស័យបានចំនួន០៣នាក់ នៅចំណុចផ្លូវសហពន្ធ័រុស្សីសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យ១-ជនសង្ស័យឈ្មោះ FEI YIYUAN ភេទប្រុស អាយុ ១៩៨៤ឆ្នាំជនជាតិចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅស្នាក់នៅបន្ទប់ជួល អាគារ BAILY2 ផ្លូវសរបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។(ឃាត់ខ្លួន គ្មានសារធាតុ ញៀន) មិនធ្លាប់ជាប់ពន្ធធនាគារ។

២-ជនសង្ស័យឈ្មោះ XUE XITAO ភេទប្រុស អាយុ ឆ្នាំ១៩៩២ ជនជាតិចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅស្នាក់នៅបន្ទប់ជួល អាគារ BALY 2 ផ្លូវសរបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។(ឃាត់ខ្លួន គ្មានសារធាតុ ញៀន) មិនធ្លាប់ជាប់ពន្ធធនាគារ ។

៣-ជនសង្ស័យឈ្មោះ QIAN XIQIANG ភេទប្រុស អាយុ ឆ្នាំ១៩៩២ ជនជាតិចិន មុខរបរ មិនពិត ប្រាកដ មានទីលំនៅស្នាក់ នៅបន្ទប់ជួល អាគារ BAI LY 2 ផ្លូវសបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។(ឃាត់ខ្លួន គ្មានសារធាតុញៀន) មិនធ្លាប់ជាប់ពន្ធធនាគារ ។

ដោយជនសង្ស័យនៅថ្ងៃទី ៤ ខែឧសភាឆ្នាំ ២០២៦ វេលាម៉ោង ៧:៣០ នាទីព្រឹក ជនសង្ស័យបានយកឡាន ALPHARD ពណ៍ខ្មៅ ពាក់ស្លាកលេខ APO. K66 ។

ហើយនៅ ថ្ងៃទី ៦ ខែឧសភាឆ្នាំ ២០២៦ វេលាម៉ោង ៨:៣០ នាទីព្រឹក ជនសង្ស័យបាន យកឡាន LEXUS LM350 ពណ៍ខ្មៅ ពាក់ ស្លាកលេខ H.Z.8998 និង ទ្បាន GAC NG8 ពណ៍សរ គ្មានលេខ មកឲ្យឈ្មោះផ្លង់ឆៃយ៉ា ភេទប្រុស អាយុ ៣៤ ឆ្នាំដែលមានទីលំនៅក្នុង ភូមិហាងខូសួន ឃុំសាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបន្តទៀតថាលុះមកដល់ថ្ងៃទី 10 ខែឧសភាឆ្នាំ 2026 វេលាម៉ោង១៧:៤០នាទី នៅចំណុចភូមិន ឃុំសាមគ្គី ក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង កម្លាំងសមត្ថកិច្ចការិយា ល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាសរាជធានីភ្នំពេញ សហការជាមួយកម្លាំងស្នងការដ្ឋាននគរ បាល ខេត្តស្ទឹងត្រែង បានធ្វើហៅ ឈ្មោះ ផ្លង់ សុវណ្ណានី ភេទស្រី អាយុ ៣០ ឆ្នាំ មុខរបរមេផ្ទះ ដែលស្នាក់ នៅផ្ទះខាងលេី យកមកបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ក្រោយពីការបំភ្លឺឈ្មោះផ្លង់ សុវណ្ណានី បានបំភ្លឺថា ជនជាតិចិនបានទាក់ទងទៅបងរបស់ខ្លួន ឈ្មោះផ្លង់ ឆៃយ៉ា ឲ្យផ្ញេីទុកឡាននៅក្នុងផ្ទះខាងលើពិតប្រាកដមែន។ដោយខ្លួនមិនបានទាក់ទងជាមួយជនជាតិចិនផ្ទាល់នោះទេ។ គឺបងប្រុសរបស់ខ្លួនឈ្មោះផ្លង់ ឆាយ៉ា ជាអ្នកទាក់ទង។

 

សមត្ថកិច្ចដកហូតសម្ភារៈដកហូតរួមមាន៖ រថយន្តចំនួន០១គ្រឿង ម៉ាក់PUIR ពណ៍ទឹកមាស សា្លកលេខភ្នំពេញ ២BC-៨៥០៨ ឆាំ្ន២០០៩ (ជាមធ្យោបាយធ្វើសកម្ម ភាព) ។

សម្ភារៈមួយចំនួនទាក់ទងនឹងកម្មភាពលួចនិងផ្លាកលេខចំនួន ១០ សន្លឹក។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

...

ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print