សម្តេចពិជ័យសេនា ទៀ បាញ់ បង្ហាញមូលហេតុនៃការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅលើទឹកដីខេត្តកោះកុង

ចែករំលែក៖

ភ្នំពេញ៖ ក្នុងឱកាសផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ សម្តេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងបច្ចុប្បន្នជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហាញពីមូលហេតុនៃការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅលើទឹកដីខេត្តកោះកុង។

 

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា ការជ្រើសរើសទឹកដីខេត្តកោះកុង ដើម្បីសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ គឺមានហេតុផល សច្ចៈភាពប្រវត្តិសាស្ត្រយ៉ាងច្បាស់លាស់ រហូតឈានទៅដល់អនុវត្តបាននូវនយោបាយឈ្នះឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន។ ពោលគឺខេត្តកោះកុង ស្ថិតនៅភូមិភាគ៣ ដែលជាចំណុចដំបូងនៃការអនុវត្តនយោបាយឈ្នះឈ្នះ ចំពោះកងពលលេខ១៨ របស់លោក កែវ ពង្ស នៅតំបន់ឱរ៉ាល់ និងធ្វើឱ្យលោក កែវ ពង្ស សម្រេចចិត្តទៅជួបសម្តេចតេជោ ហ៊ុន សែន ដល់គេហដ្ឋាន រហូតបានយល់នូវគោលនយោបាយពិតប្រាកដដែលសម្តេចតេជោ ចង់បង្រួបបង្រួមជាតិឡើងវិញ។

 

អតីតប្រតិបត្តិករនយោបាយឈ្នះឈ្នះរូបនេះ បានឱ្យដឹងថា តាមរយៈការយល់ច្បាស់ពីនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាគ្រានោះ លោក កែវ ពង្ស ជាមេបញ្ជាការកងទ័ពលេខ១៨ របស់ខ្មែរក្រហម ប្រចាំនៅតំបន់ឱរ៉ាល់ សម្រេចិត្តធ្វើសមារណកម្មជាមួយរដ្ឋាភិបាលភ្លាមៗជាមួយសម្តេចតេជោ ហ៊ុន សែន។ ត្រង់ចំណុចនេះ «យើងបានចាត់ទុកថា ផ្លែផ្កានៃនយោបាយឈ្នះឈ្នះ គឺចាប់ផ្តើមផ្ទុះឡើងដំបូងនៅតំបន់ឱរ៉ាល់នេះ (ភូមិភាគ៣) យើងទៅធ្វើសមាហរណកម្មទៅទទួលកម្លាំងនេះ កងពលលេខ១៨»។

 

សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា ដូច្នេះ ការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅខេត្តកោះកុង គឺតំណាងឱ្យនៃការចាប់ផ្តើមដំបូងនៃការដំណើរឆ្ពោះចេញទៅការអនុវត្តនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ទៅលើក្រុមមេដឹកនាំខ្មែរក្រហម ដែលនៅតាមតំបន់ផ្សេងៗទៀតជាដើម។

នយោបាយឈ្នះឈ្នះនេះ ត្រូវបានសម្តេច ហ៊ុន សែន ដាក់ចេញ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្ដេច ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រី នាពេលនោះបានឱ្យតម្លៃខ្ពស់លើគោលនយោបាយឈ្នះឈ្នះ ដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង ដោយមិនមានការបង្ហូរឈាម និងទទួលបានសន្តិភាពពេញលេញលើកដំបូង នារយៈពេល៥០០ឆ្នាំ។

 

នយោបាយឈ្នះឈ្នះ សម្តេចតេជោ ហ៊ុន សែន វាយលុកលើនយោបាយច្រែះស៊ីដែករបស់ខ្មែរក្រហម នៅក្នុងន័យឃោសនាអូសទាញក្រុមខ្មែរក្រហមប្រើប្រាស់ដោយដោយក្រុមប្រតិបត្តិករនយោបាយឈ្នះឈ្នះ។ គោលការណ៍ទាំងបីសំខាន់នៃនយោបាយជាប្រវត្តិសាស្ត្រនេះ ក្នុងនោះរួមមានទី១-ធានាសុវត្ថិភាពនិងអាយុជីវិត, ទី២-ធានអាជីពនិងមុខរបរ និងទី៣-ធានារក្សាទ្រព្យសម្បត្តិ។

 

ដោយមានការចូលរួមពីឧត្តមសេនីយ៍ កែវ ពង្ស ដែលជាអតីតមេបញ្ជាការកងទ័ពលេខ១៨ ជាកម្លាំងទ័ពពិសេសរបស់ខ្មែរក្រហម ឈរជើងនៅតំបន់ភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានផ្តាច់ខ្លួន និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ព្រោះរបបនេះធ្វើទុក្ខបុកម្នេញប្រជារាស្ដ្ររៀងរាល់ថ្ងៃក្នុងសកម្មភាពស្វែងរកខ្មាំង និងមិនមានកម្មសិទ្ធិឯកជន។ សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យឧត្តមសេនីយ៍ កែវ ពង្ស ចូលជួបនៅគេហដ្ឋានរបស់សម្ដេចនៅឯក្រុងតាខ្មៅ ដើម្បីរាយកាណ៍ពីស្ថានភាពរបស់មេដឹកនាំខ្មែរក្រហមទាំងស្រុង។

...

 

ដោយសារតែវរភាពរបស់សម្ដេចតេជោ បានពន្យល់ឱ្យឧត្តមសេនីយ៍ កែវ ពង្ស បានយល់នូវគោលនយោបាយពិតប្រាកដដែលសម្ដេចចង់បង្រួបបង្រួមជាតិឡើងវិញ និងបញ្ចប់សង្គ្រាមនៅកម្ពុជា។ សមាហរណកម្មនេះហើយគឺជាជោគជ័យដ៏មហាអស្ចារ្យបំផុតបន្ទាប់ពីសម្ដេចបានអនុវត្តន៍នយោបាយឈ្នះឈ្នះ ដោយគោរពតាមគោលកាណ៍ទាំងស្រុង ដោយមិនយកទោសពៃឧត្តមសេនីយ៍ កែវ ពង្ស នោះទេថែមប្រគល់តំណែងជូន ឧត្តមសេនីយ៍ កែវ ពង្ស ថែមទៀត។ ក្រោយពីបានទទួលនូវដំណឹងដ៏អស្ចារ្យនេះមានបងប្អូនខ្មែរក្រហមជាច្រើនសម្រុកកចុះចូលនឹងរាជរដ្ឋាភិបាល ដែលនេះក៏ដោយសារតែឆន្ទៈមោះមុតរបស់សម្ដេចតេជោក្នុងការដាក់ចេញនូវនយោបាយឈ្នះឈ្នះ ដើម្បីផ្សះផ្សារជាតិ និងប្រយោជន៍ប្រជាជនខ្មែរដូចគ្នា៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print