ម៉ូតូហុងដា២គ្រឿងបុកគ្នាបណ្តាលឲ្យរងរបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូបញ្ច្រាសទិសដៅចរាចរណ៍ត្រូវបានស្ត្រីម្នាក់ទៀតជិះម៉ូតូមួយគ្រឿងទៀតបុកបណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាងត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០បញ្ជូនទីមន្ទីរពេទ្យភ្លាមៗ។

 

ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង១០និ០៦នាទី  ព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នៅផ្លូវជាតិលេខ៣ ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

 

ជនរងគ្រោះទី១:មានឈ្មោះ អាត សំអូន ភេទប្រុស អាយុ៣២ឆ្នាំ រងរបួសបាក់ជើងខាងឆ្វេង មានអាសយដ្ឋាននៅ ភូមិអំពិលក្រៅ  ឃុំអំពិលក្រៅ ស្រុកសុីធរកណ្ដាល ខេត្តព្រៃវែង។

ជនរងគ្រោះទី២: មានឈ្មោះថា ធារ៉ា ភេទស្រី អាយុ៣២ឆ្នាំ រងរបួសបែកក្បាលខាងក្រោយ មានអាសយដ្ឋាននៅភូមិ ស្ទឹងរង ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

 

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿង ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជេីងទៅត្បូង ទាំងបញ្ច្រាសទិសដៅចរាចរណ៍បន្ទាប់មកស្រាប់តែមានស្ត្រីម្នាក់ទៀតជិះម៉ូតូហុងដាឌ្រីម ធ្វេីដំណេីរក្នុងទិសដៅពីត្បូងទៅជេីងគេចមិនទាន់ក៏ជ្រុលបុកគ្នាពេញទំហឹងបណ្តាលឲ្យភាគីខាងបុរសរងរបួសបាក់ជេីងខាងឆ្វេង ចំណែកភាគីខាងស្ត្រីរងរបួសបែកក្បាល។

 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យព្រះកុសុមះ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print