ភ្នំពេញ៖ បុរសម្នាក់ ជិះម៉ូតូម៉ាក wave បេីកបរមិនប្រយ័ត្នក៏ជ្រុលបុកជាមួយរថយន្តតាស់ស៊ី Wow Now បណ្តាលឲ្យម៉ូតូដាច់កង់ខាងមុខរងការខូចខាត។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ដែលស្ថិតនៅផ្លូវលេខ៥៧ កែងផ្លូវ៣៧០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តតាស់ស៊ី Wow Now ពណ៌ដោះគោ ពាក់ផ្លាកលេខ ភ្នំពេញ 2CH-5620 បើកបរក្នុងទិសដៅពីជើងមកត្បូងលុះមកដល់ចំណុចស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកwave ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1I-9351 បើកបរក្នុងទិសដៅពីកើតមកលិច ក៏ជ្រុលបុកចំពាក់កណ្តាលរថយន្តរងការខូចខាតផងដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញប៉ុស្តិ៍បានចុះមកដល់ទីតាំងកើតហេតុខាងលើ និងបានឲ្យភាគីទាំងសងខាង ធ្វើការដោះស្រាយគ្នាផងដែរ៕
...











