សាលាដំបូងខេត្តកណ្តាលបានចំណាត់ការលេីករណីចាប់ជំរិត​ និងសម្លាប់កុមារីនៅស្រុកស្អាង​ ខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល : សាលាដំបូងខេត្តកណ្តាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ចំណាត់ការលើសំណុំរឿងពាក់ព័ន្ធករណី ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ មានស្ថានទម្ងន់ទោស ឃាតកម្មដែលមានស្ថានទម្ងន់ទោសទាក់ទងនឹងអាយុជនរងគ្រោះ !

អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា ៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ សាលាដំបូងខេត្តកណ្តាល បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ លេខ ១១០១ អក ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ដែលមានជនត្រូវចោទចំនួន ២នាក់៖ ១. ឈ្មោះ គឹម វណ្ណា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួន) ត្រូវចោទប្រកាន់ពីបទៈ ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ មានស្ថានទម្ងន់ទោស, ឃាតកម្មដែលមានស្ថានទម្ងន់ទោសទាក់ទងនឹងអាយុជនរងគ្រោះ បទល្មើសដែលមានចែង ឱ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា២៥៤ និងមាត្រា២០២ នៃក្រមព្រហ្មទណ្ឌ ២. ឈ្មោះ ធី ណារ៉ុង ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួន) ត្រូវចោទប្រកាន់ពីបទៈ សមគំនិតក្នុងអំពើចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ មានស្ថានទម្ងន់ទោស, ឃាតកម្មដែលមានស្ថានទម្ងន់ទោសទាក់ទងនឹងអាយុជនរងគ្រោះ បទល្មើសដែល មានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៩ មាត្រា២៥៤ និងមាត្រា២០២ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅចំណុចផ្ទះ របស់ជនត្រូវចោទ ឈ្មោះ គឹម វណ្ណា និង ឈ្មោះ ធី ណារ៉ុង ស្ថិតនៅភូមិកូនជ្រៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ។

បន្ទាប់ពីបានពិនិត្យលើឯកសារ និងភស្តុតាងនានាដែលមានក្នុងសំណុំរឿង ចៅក្រមស៊ើបសួរនៃ សាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើជនត្រូវចោទ ១. ឈ្មោះ គឹម វណ្ណា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ២. ឈ្មោះ ធី ណារ៉ុង ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ នៅពន្ធនាគារខេត្តកណ្តាល ដើម្បីបន្តកិច្ចស៊ើបសួរតាមនីតិវិធីច្បាប់ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print