លោកត្រាំ ឡើងយន្តហោះទៅអាមេរិកវិញ ដោយនិយាយថា «នេះជាទស្សនកិច្ចដ៏អស្ចារ្យមួយ»

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថាលោកប្រធានាធិបតី ដូណាល់ ត្រាំ បានចេញដំណើរត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ដោយជិះយន្តហោះ Air Force One ហោះចេញពីអាកាសយានដ្ឋានអន្តរជាតិប៉េកាំង នាថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីកិច្ចពិភាក្សាពីរថ្ងៃ ជាមួយលោកប្រធានាធិបតីចិន ស៉ី ជីនពីង។

មុនពេលឡើងយន្តហោះ លោក ត្រាំ បានជជែកជាមួយរដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi។ លោក ស៉ី និងលោក ត្រាំ សុទ្ធតែបានប្រកាសពីភាពជោគជ័យនៃដំណើរទស្សនកិច្ច ប៉ុន្តែភាពខុសគ្នានៅតែមានជុំវិញបញ្ហាអ៉ីរ៉ង់ និងតៃវ៉ាន់។
អង្គុយក្បែរលោក ស៉ី ជិនពីង ក្នុងជំនួបថ្ងៃសុក្រនេះ លោក ត្រាំ និយាយថា «នេះជាទស្សនកិច្ចដ៏អស្ចារ្យមួយ ហើយខ្ញុំគិតថាមានរឿងល្អៗជាច្រើន បានកើតឡើង»។ កាលពីថ្ងៃព្រហស្បតិ៍ លោក ស៉ី បានប្រាប់លោក ត្រាំ «ថាការដោះស្រាយបញ្ហាតៃវ៉ាន់មិនបានល្អ អាចរុញច្រានទំនាក់ទំនងចិន-អាមេរិក ទៅរកកន្លែងគ្រោះថ្នាក់»។
តាមអ្នកស្រាវជ្រាវគោលនយោបាយការបរទេសនៅវិទ្យាស្ថាន Brookings លោកស្រី Patricia Kim លោក ស៉ី បានរៀបចំបដិសណ្ឋាកិច្ចកម្រិតខ្ពស់សម្រាប់លោក ត្រាំ នៅទីក្រុងប៉េកាំង ប៉ុន្តែសេចក្តីថ្លែងប្រកាសជាបន្តបន្ទាប់បង្ហាញថា គោលដៅអាទិភាពនៃមេដឹកនាំទាំងពីរនៅតែមានភាពខុសគ្នាឆ្ងាយ៕

រូប​ថត​: tuoitre

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print