ភ្នំពេញ:អនុវត្តបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ
-នៅថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២៦ វេលាម៉ោង ១៥ និង ៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការ ជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ នៅចំណុច ផ្ទះសំណាក់មួយកន្លែង ស្ថិតនៅផ្លូវ១៧២ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានធ្វើសកម្មភាពវាយកម្ទេចសម្ភារក្នុងផ្សារម៉ាត មួយកន្លែងកាលពីវេលាម៉ោង ២៣និង៤២នាទី ថ្ងៃទី ១៣ ខែ ឧសភាឆ្នាំ២០២៦ ក្នុងផ្សារម៉ាត មួយកន្លែង ស្ថិតនៅ ផ្លូវ២១៧ ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ជនសង្ស័យ
១-ឈ្មោះ Christian Oberg ភេទប្រុស ៤៥ ឆ្នាំ ជនជាតិ ស៊ុយអែត មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ខុនដូ ជ័រអឺហ្កាឌិន បន្ទប់លេខ ១៨២៥ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
២-ឈ្មោះ MALIN TILVING ភេទ ស្រី អាយុ ៤២ឆ្នាំ ជនជាតិស៊ុយអែត មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ខុនដូ ជ័រអឺហ្កាឌិន បន្ទប់លេខ ១៨២៥ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះ
១- ឈ្មោះ អ៊ា ណៃហៀង ភេទ ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ម្ចាស់ផ្សារ អិល អិច ម៉ាតស្នាក់នៅផ្ទះលេខ ៩២៥ដេ ផ្លូវលេខ២ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់កម្លាំងការិយាល័យនគបាលព្រហ្មទណ្ឌកម្រិត ស្រាលរាជធានីភ្នំពេញ កំពុងធ្វើការ សាកសួរនិងអនុវត្តនីតិវិធី៕ជ្រោយពេជ្រ










