សម្តេចតេជោ ប្រមុខរដ្ឋស្ដីទី​កម្ពុជា​៖ ការដកមន្ត្រីផ្លែទុរេននៅខេត្តបាត់ដំបងចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេគួរបញ្ជូនទៅACU​ បន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី​នៃព្រះរាជាណាចក្រកម្ពុជា​ និងជាប្រធាន​គណបក្សប្រជាជនកម្ពុជា​ នៅមិនទាន់អស់ចិត្តនោះទេ ចំពោះប្រធានសាខាក.ប.ប. ខេត្តបាត់ដំបង ដោយសម្តេចបានប្រសិទ្ធនាមឱ្យថាជាមន្រ្តីផ្លែទុរេន បើទោះបីជាបុគ្គលរូបនេះត្រូវបានបណ្តេញចេញពីក្របខណ្ឌរដ្ឋក្តី ប៉ុន្តែសម្រាប់សសម្តេចវិញថាការដកមន្ត្រីផ្លែទុរេននេះ ចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់នោះទេគួរបញ្ជូនទៅACUបន្ថែមទៀត។

ថ្លែង​នៅក្នុងឱកាសសម្ពោធអគារ«៦មករា»សមិទ្ធផលនានានៃមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង និងសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ- នៃខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន​ បានសង្កត់ធ្ងន់ថា​ សម្តេចលែងហៅជាមន្ត្រីគ្រាប់ល្ពៅទៀតហើយ ចង់ហៅថាជាមន្ត្រីផ្លែទុរេនវិញ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចឈប់ហៅមន្រ្តីគ្រាប់ល្ពៅ ដោយប្តូរមកហៅ មន្រ្តីផ្លែទុរេនវិញហើយសម្តេចបានបញ្ជាក់ថារឿងនិទានមន្រ្តីគ្រាប់ល្ពៅ វាគ្រាន់តែជារឿងប្រឌិតតែប៉ុណ្ណោះ តែរឿងមន្រ្តីផ្លែទុរេនជារឿងដែលកើតឡើងនៅកម្ពុជាពិតប្រាកដ។

...

បន្ថែមពីនេះ​ សម្តេចតេជោ​ ក៏បានប្រកាសថា សម្តេចនឹងធ្វើការតាមដានរឿងទុរេននេះរហូត ខណៈមន្ត្រីដែលគ្រោះថ្នាក់នោះ ជាមន្ត្រីផ្លែទុរេននេះហើយ ដែលដើរភូតកុហកទូទាំងប្រទេស។ សម្តេចតេជោ សង្កត់ធ្ងន់ថា ប្រសិនសម្តេចជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មវិញ សម្តេចនឹងបញ្ជូនមន្រ្តីទុរេននេះទៅឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ស្រាវជ្រាវលើរឿងនេះបន្ថែម ហើយការដកចេញពីក្របខណ្ឌចំពោះបុគ្គលនេះមិនទាន់គ្រប់គ្រាន់ទេ ត្រូវមើលទៅលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ចោទប្រកាន់តាមផ្លូវតុលាការ នេះជាការបញ្ជូនសារព្រមានទៅកាន់មន្ត្រីទូទាំងប្រទេស៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print