តោះ​មកដឹងពី! វិធីសាស្ត្រការពារកុមារពីមាតិកាមិនល្អលើបណ្តាញអុីនធឺណិត

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ​ នៃក្រសួងមហាផ្ទៃ​ នៅព្រឹក​ថ្ងៃ​ទី​១៦​ ខែឧសភា​ ឆ្នាំ​២០២៦នេះ​ បានឱ្យដឹងថា​ បច្ចុប្បន្ននេះ ការវិវត្តជឿនលឿននៃបច្ចេកវិទ្យាបានជះឥទ្ធិពលទៅលើទម្លាប់នៃការប្រើប្រាស់អុីនធឺណិតរបស់កុមារគ្រប់ៗរូប។ កុមារភាគច្រើនបានជួបប្រទះមាតិកាបំពុល ដែលឆ្លុះបញ្ចាំងអំពីអំពើហិង្សា រូបភាពអាសអាភាស និងការគំរាមកំហែងនៅលើប្រព័ន្ធអុីនធឺណិត (Cyberbullying)។

ជាក់ស្ដែង​ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំសូមលើកយកវិធីសាស្រ្តសំខាន់ៗជូនដល់មាតាបិតា និងអាណាព្យាបាលដែលអាចអនុវត្តវិធានការការពារកុលបុត្រកុលធីតាពីមាតិកាមិនសមរម្យនៅលើបណ្តាញអុីនធឺណិត ឬបណ្តាញសង្គមដូចខាងក្រោម ៖

១. ការកត់សម្គាល់លើការរិះគន់រំលោភបំពានតាមបណ្តាញអ៊ីនធឺណិត (Cyberbullying) ៖

កូនរបស់លោកអ្នកអាចជាជនរងគ្រោះនៃ Cyberbullying ដោយលោកអ្នកអាចកត់សម្គាល់អាកប្បកិរិយារបស់កូន ដូចជាការមួម៉ៅ ស្ងៀមស្ងាត់ ឬការលាក់បាំងក្រោយពេលប្រើប្រាស់អុីនធឺណិត។ ក្នុងករណីមានការរំលោភបំពាន អាណាព្យាបាលគប្បីធ្វើការថតទុកជាភស្តុតាង ដើម្បីស្នើសុំឱ្យមានការដោះស្រាយសមស្រប។

២. ការកំណត់វិន័យនៃការប្រើប្រាស់ (Setting Boundaries)៖ កំណត់ទីតាំងប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យានៅបរិវេណចំហ ចៀសវាងការប្រើប្រាស់ដាច់ដោយឡែកម្នាក់ឯងក្នុងបន្ទប់ និងកំណត់កាលវិភាគប្រើប្រាស់ឱ្យបានត្រឹមត្រូវ។

៣. ការគ្រប់គ្រងលើរបបប្រើប្រាស់ (Parental Controls)៖

• ប្រើកម្មវិធីដូចជា Google Family Link ឬមុខងារផ្សេងៗទៀតដើម្បីកំណត់ពេលវេលាប្រើប្រាស់ និងការដំឡើងកម្មវិធី (App Setting)។

...

• បើកមុខងារ SafeSearch នៅលើបណ្តាញអុីនធឺណិតដើម្បីច្រោះចេញនូវមាតិកាមិនសមរម្យ ឬប្រើប្រាស់កម្មវិធីសម្រាប់កុមារដូចជា YouTube Kids៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print