នគរបាលស្រុកចន្ទ្រា ឃាត់ខ្លួន ក្មេងជិះម៉ូតូពីរនាក់ យកមកធ្វើកិច្ចសន្យាអប់រំ បន្ទាប់ពីកែឆ្នៃបំពង់ស៊ីមាំងសម្លេងលឺខ្លាំង

ចែករំលែក៖

ខេត្តស្វាយរៀង: នគរបាលស្រុកចន្ទ្រា ឃាត់ខ្លួន ក្មេងជិះម៉ូតូពីរនាក់ យកមកធ្វើកិច្ចសន្យាអប់រំ បន្ទាប់ពីកែឆ្នៃបំពង់ស៊ីមាំងសម្លេងលឺខ្លាំង។

សមត្ថកិច្ចនគរបាលស្រុកចន្ទ្រា បានអោយដឹងថា ដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង អធិការដ្ឋាននគរបាលស្រុកចន្ទ្រា ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ ជិន សុភឿន

បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន (មានក្មេងឆ្នៃសីមាំងម៉ូតូសម្លេងលឺខ្លាំង) នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេសរថ្ងក បានធ្វើការឃាត់ខ្លួន បានក្មេងជិះម៉ូតូពីរនាក់ ។

ប្រភពបន្តថាក្រោយមក សមត្ថកិច្ច បានយក ក្មេងទាំង២នាក់ មកធ្វើកិច្ចសន្យាអប់រំ និង បានអញ្ជើញអាណាព្យាបាលមកទទួលយកទៅអប់រំបន្ត ។

លោកវរសេនីយ៍ទោ ជិន សុភឿន អធិការដ្ឋាននគរបាលស្រុកចន្ទ្រា បានមានប្រសាសន៍ថា
សូមពុកម៉ែជាអាណាព្យាបាល គ្រប់រូប ជួយយកចិត្តទុកដាក់ និងតាមដានរាល់សកម្មភាពរបស់កូនៗ ដើម្បីឲ្យពួកគាត់ក្លាយខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ និងជាទំពាំងស្នងជាតិ នាពេលអនាគត សូមប្អូនជាយុវវ័យប្រុស-ស្រី ជៀសឆ្ងាយពីគ្រឿងញៀន និងរាល់អំពើ សកម្មភាពទាំងឡាយណាខុសច្បាប់។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print