លោកស្រី អនុប្រធានមន្ទីរ និងក្រុមការងារបន្តចុះត្រួតពិនិត្យវត្ថុបុរាណក្រៅឃ្លាំងតាមទីតាំងដែលមិនទាន់ចុះបញ្ជី ចំនួន ៣ ទីតាំង នៅស្រុកកំពង់រោទិ៍

ចែករំលែក៖

ខេត្តស្វាយរៀង:លោកស្រី អនុប្រធានមន្ទីរ និងក្រុមការងារបន្តចុះត្រួតពិនិត្យវត្ថុបុរាណក្រៅឃ្លាំងតាមទីតាំងដែលមិនទាន់ចុះបញ្ជី ចំនួន ៣ ទីតាំង នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ជាក់ស្តែង នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ លោកស្រី អ៉ី សេដ្ឋា អនុប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្វាយរៀង ទទួលបន្ទុកការិយាល័យសារមន្ទីរ បានដឹកនាំចុះត្រួតពិនិត្យវត្ថុបុរាណក្រៅឃ្លាំងតាមទីតាំងដែលមិនទាន់ចុះបញ្ជី ចំនួន ៣ ទីតាំង ស្ថិតនៅឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍។

លោកស្រីបន្តថា  ទីតាំងទី១ គឺ ទួលបាយផ្អូម ដែលស្ថិតនៅភូមិធំ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលមានវត្ថុបុរាណចំនួន ៣ រូប/ ផ្ទាំងគឺ

វត្ថុទី១ ជាប្រភេទ ជើងទម្រ វត្ថុទី២ ជាប្រភេទ ផ្ទាំងថ្ម។

ទីតាំងទី២ គឺ ទួលគោករាក់ ដែលស្ថិតនៅភូមិប្រចន្រ្ទា ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលមានវត្ថុបុរាណចំនួន ១ រូប/ផ្ទាំងគឺ ជាប្រភេទផ្ទាំងថ្ម។

និងទីតាំងទី៣ គឺ ទួលអង្កាំ ដែលស្ថិតនៅភូមិពោធិក្រូច ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលមានវត្ថុបុរាណចំនួន១ រូប/ផ្ទាំងគឺ បំណែកជើងទម្រ។

...

ដោយ ក្នុងនោះដែរការិយាល័យសារមន្ទីរ ក៏បានធ្វើកំណត់ហេតុលើការប្រគល់ទទួលបុរាណវត្ថុទាំងអស់នេះផងដែរ ដោយមានការចូលរួមពីសំណាក់លោកស្រីមេឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ លោកមេភូមិធំ លោកមេភូមិប្រចន្រ្ទា លោកមេភូមិពោធិក្រូច ស្មៀនឃុំនិងសមាជិកភូមិផងដែរ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print