ខេត្តសៀមរាប៖ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឲ្យដឹងនៅថ្ងៃទី១៧ខែឧសភានេះថាកាលពីយប់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាផ្ទាល់ចាត់ឱ្យលោកវរសេនីយ៍ត្រី ម៉ី ស្សាវរី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សៀមរាប ដាក់កម្លាំងចុះពិនិត្យភ្លាមៗ រកឃើញមានការលេង ល្បែងស៊ីសងខុសច្បាប់ នៅកន្លែងដែលមានពិធីបុណ្យភូមិនៅវត្តអារញ្ញសាគរ ដែលស្ថិតក្នុងភូមិសាស្ត្រសង្កាត់សៀមរាបក្រុងខេត្តសៀមរាប ។
តាមការបញ្ជាក់របស់កន្លាំងនគរបាលប៉ុស្តិ៍ សង្កាត់សៀមរាបបាន ឱ្យដឹងនៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៦នេះថា ក្រុមអ្នកញៀន ល្បែងទាំងនោះសុទ្ឋតែអ្នកភូមិ ហើយកម្លាំងបានដកហូត យកសម្ភារៈល្បែងទាំងនោះនិង បានធ្វើការអប់រំក្រុមមនុស្សទាំង នោះឱ្យបញ្ឈប់ការលេងល្បែងខុសច្បាប់ជាបន្ទាន់ផងដែរ ប៉ុន្តែពុំមានឃាត់ខ្លួនជនញៀនល្បែងណាម្នាក់ឡើយ។
បច្ចុប្បន្ន ក្រុមញៀនល្បែង ត្រូវបានសមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្តិ៍សង្កាត់សៀមរាបចុះអប់រំបញ្ឈប់សកម្មភាពលេងល្បែង តទៅទៀត នៅយប់ថ្ងៃសុក្រ ទី១៥ ខែ ឧសភា ឆ្នាំ ២០២៦ នោះ ។ ចំពោះ វត្ថុតាងត្រូវកម្លាំងនគរបាលប៉ុស្តិ៍ដកហូតយកមករក្សាទុក នៅក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់សៀមរាប បណ្តោះអាសន្ន៕










