ខេត្តពោធិ៍សាត់៖ នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ពិធីប្រកាសផ្ទេរភារកិច្ច មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ មេបញ្ជាការរង ស្នងការ នាយទាហាន ជាច្រើនរូបផងដែរ។
យោងតាមប្រកាសរបស់ក្រសួងការពារជាតិលេខ ២៥៣ តត ០៩១៦ ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពីការតែងតាំងផ្លាស់ប្តូរមុខងារនាយទាហាន បានសម្រេចតែងតាំងផ្លាស់ប្តូរមុខងារ នាយទាហាននៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ត្រី ខេង ទីតូ ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប និងលោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់វិញ៕
...