ក្រុម Borussia Dortmund កំពុងតែមានទម្រង់លេងល្អឥតខ្ចោះដោយស៊ុតបាល់បញ្ចូលទីបានរហូតដល់ទៅ ១៧គ្រាប់ក្នុងតំណោម៣ប្រកួតចុងក្រោយ ធ្វើពួកគេបានឡើងមកឈរកំពូលតារាងអាល្លឺម៉ង់ Bundesliga ។
ក្នុងការប្រកួតកាលពីថ្ងៃអង្គារទី២០ ខែកញ្ញា ឆ្នាំ២០១៦ ក្រុម Borussia Dortmund បានយកឈ្នះលើក្រុម Wolfsburg ដោយលទ្ធផល 5-1 ដែលខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ស៊ុតបាល់បាន២គ្រាប់។
មុនពេលយកឈ្នះលើ ក្រុម Wolfsburg ក្រុម Dortmund ដែលដឹកនាំដោយលោកគ្រូបង្វឹក Thomas Tuchel បានយកឈ្នះលើក្រុម Legia Warsaw របស់ប៉ូឡូញដោយលទ្ធផល 6-0 នៅ Champions League ហើយបានឈ្នះ Darmstadt ក្នុងលទ្ធផល 6-0 ផងដែរនៅក្នុងអាល្លឺម៉ង់ Bundesliga។
Borussia Dortmund កំពុងតែមាន៩ពិន្ទុក្រោយប្រកួតបាន៤ដងនៅអាល្លឺម៉ង់ Bundesliga ប៉ុន្តែ ក្រុម Bayern Munich មាន៩ពិន្ទុដែរ ហើយអាចនឹងមកឈរលេខ១វិញប្រសិនបើពួកគេឈ្នះលើក្រុម Hamburger ៕
ដោយ៖ ដេវីឌ