មន្រ្តីជាន់ខ្ពស់​ក្រសួង​ធនធាន​ទឹក​៖ កិច្ចប្រជុំពិគ្រោះយោបល់គោលនយោបាយលើកទី៩ (PDM9) បានពិភាក្សាយ៉ាងស៊ីជម្រៅ និងសម្រេចបាននូវលទ្ធផលជាផ្លែផ្កាលើរបៀបវារៈយុទ្ធសាស្ត្រ និងការតម្រង់ទិសការងារសំខាន់ៗចំនួន ៤

ចែករំលែក៖

ភ្នំពេញ​៖​ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជានាយកគម្រោងក្រោមហិរញ្ញប្បទាន AFD តំណាងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់គោលនយោបាយលើកទី៩ (PDM9) ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សូមជម្រាបថា កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោកស្រី Sandrine BOUCHER នាយកប្រចាំប្រទេសនៃទីភ្នាក់ងារ AFD, លោកស្រី Marie BUSCAIL លេខាធិការទី១ នៃស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា, លោក Koen EVERAERT អនុប្រធានកិច្ចសហប្រតិបត្តិការនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងមកពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។

លោករដ្ឋលេខាធិការ បានមានប្រសាសន៍បញ្ជាក់ថា អង្គប្រជុំបានពិភាក្សាយ៉ាងស៊ីជម្រៅ និងសម្រេចបាននូវលទ្ធផលជាផ្លែផ្កាលើរបៀបវារៈយុទ្ធសាស្ត្រ និងការតម្រង់ទិសការងារសំខាន់ៗចំនួន ៤ ដូចខាងក្រោម៖ ទី១) បរិបទម៉ាក្រូសេដ្ឋកិច្ច និងយុទ្ធសាស្ត្រគ្រប់គ្រងបំណុល ទី២) ការត្រួតពិនិត្យឡើងវិញនូវផលបត្រសកម្មភាពរបស់ AFD Group ទី៣) ការពិនិត្យលើវឌ្ឍនភាពគម្រោង និងផែនការសកម្មភាពឆ្នាំ ២០២៦-២០២៧ និងទី៤) ចក្ខុវិស័យ និងផែនការគម្រោងសម្រាប់ឆ្នាំ ២០២៨ និងទៅអនាគត។

ជាចុងក្រោយ លោករដ្ឋលេខាធិការ បានបន្ថែមថា កិច្ចប្រជុំពិគ្រោះយោបល់គោលនយោបាយលើកទី៩ នេះ បានបញ្ចប់ទៅដោយជោគជ័យ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងយន្តការសម្របសម្រួល ដើម្បីតម្រង់ទិសអាទិភាពវិស័យរបស់កម្ពុជា ឱ្យស្របទៅនឹងទិសដៅហិរញ្ញប្បទាន និងជំនួយបច្ចេកទេសរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ទាំងក្នុងរយៈពេលមធ្យម និងរយៈពេលវែងខាងមុខ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print