បុរសពីរនាក់ចូលច្រៀងខារ៉ាអូខេសម្ញែង កាំភ្លើងធ្វើឲ្យនាងៗភ័យទីបំផុតជាប់ខ្នោះ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖ បុរស​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​គងពិសី​ឃាត់ខ្លួន ក្រោយ​ពី​ចូល​ខារ៉ាអូខេ​ផឹកស៊ី​ស្រវឹង វាយ​ទ្វារ​បន្ទប់ទឹក​រង​ការ​ខូចខាត និង​បង្ហាញ​កាំភ្លើងខ្លី​ជាប់​ចង្កេះ នារីក្នុងបន្ទប់ខារ៉ាអូខេភ័យ​ប្តឹង​ទៅ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​។

ការ​ឃាត់ខ្លួន​ករណី​ប្រើប្រាស់​អាវុធ​ខុសច្បាប់ (​កាំភ្លើងខ្លី ប្រើ​ហ្គា​ស​) និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​បានធ្វើឡើងកាលពីវេលា​ម៉ោង​៨​និង​៣០​នាទី​ យប់​ថ្ងៃ​ទី​១៨ ខែ ឧសភា ឆ្នាំ​២០២៦ នៅ​ចំណុច​ក្នុង​ហាង​ផឹកស៊ី យីហោ​(​ម្លប់​ស្បូវ​) ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ក្រាំង​ទ្រា ឃុំ​ព្រះ​និ​ព្វា​ន្ត ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​ក្រុង​ពិសី​បាន​ឱ្យដឹង​ថា ក្រុម​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះទី​១-​ឈ្មោះ នឹម សុ​បានភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​បើកបរ រស់នៅ​ក្នុងភូមិ​តា​កុយ ឃុំ​ដើម​ឫស្ស ស្រុក​កណ្ដាលស្ទឹង​  ខេត្តកណ្ដាល​(​អ្នក​កាន់​កាំភ្លើង​)​បាន​ធ្វើ​សកម្មភាព​ធាក់​ទ្វារ​បន្ទប់ទឹក បណ្តាលឲ្យរង​ការ​ខូចខាត និង​ទី​២-​ឈ្មោះ គី ចាន់​ថា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​មុខរបរ​បើកបរ រស់នៅ​ក្នុងភូមិ​ស្លែង​គង់ ឃុំ​ដើម​ឫស្ស ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​(​ម្ចាស់​កាំភ្លើងខ្លី​)​។

នគរបាល​ស្រុក​គងពិសី​បាន​បន្ត​ទៀត មុន​ពេល​កើត ហេតុ អ្នក​ទាំង​០២​នាក់​បាន​នាំ​គ្នា​ប្រមូល​លុយ​គ្នា​ដើម្បី​ចូល​ខា​រ៉ា​អូរ​ខេ ផឹកស្រា​បៀរ ច្រៀង​លេង ជាមួយ​នារី​នៅ​ពេល​ផឹក​ស៊ីច្រៀង​លេង​រហូត​ដល់​ម៉ោង​កើតហេតុ​ខាង លើ ក៏​ស្រវឹង​រៀង​ៗ​ខ្លួន​ហើយ​បាន​ចូល​បន្ទប់ទឹក​ឈ្មោះ គី ចាន់​ថា បាន​ធ្វើ​សកម្មភាព យកដៃ​វាយ​ទ្វារ​បន្ទប់ទឹក​បណ្ដាល​ឲ្យ​បែក​កញ្ចក់ រង​ការ​ខូចខាត ចចំណែកឈ្មោះ នី​ម សុ​បាន បាន​សៀត​កាំភ្លើងខ្លី នៅ​ចង្កេះ​ហើយ​សើយ​អាវ​បង្ហាញ​នារី​ៗ ក្រោយមក​នារី​ដែល​បំរើ​ការ​ឃើញ​ក៏​បាន​ផ្ដល់​ព័ត៌មាន​ដល់​សន្តិសុខ ដែល​យាម​នៅ​ទីនោះ​។

នគរបាលស្រុក​គងពិសី​បញ្ជាក់​ថា បន្ទាប់​មក​សន្តិសុខ​ក៏​បាន​រាយការណ៍ មក​សមត្ថកិច្ច នគរបាល​ក្រោយ​ទទួល​បាន​ព័ត៌មាន​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគ​បាល​ស្រុក​បាន​សហកា​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ បាន​នាំយក​ជន សង្ស័យ​ទាំង​០២​នាក់​ដែល​ពាក់ព័ន្ធ​ធ្វើ​សកម្មភាព​ខាង លើ រួម​ទាំង​វត្ថុ​តាង​(​អាវុធ​ខ្លី​មួយ​ដើម​) យក​មក​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី​ធ្វើការ​សួរនាំ និង​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​ការិយាល័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print