សេចក្តីជូនដំណឹង ស្តីពីយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ សម្រាប់កុមារកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងទេសចរណ៍ មានកិត្តិយសសូមគោរពជម្រាបជូន លោក លោកស្រី ថ្នាក់ដឹកនាំ លោក លោកស្រី មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់នៃក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍រាជធានី ខេត្ត ព្រមទាំងផ្នែកឯកជនក្នុងមហាគ្រួសារវិស័យទេសចរណ៍ ឱ្យបានជ្រាបថា ដើម្បីចូលរួមអបអរសាទរទិវាកុមារ អន្តរជាតិ ១មិថុនា ឆ្នាំ២០២៦ ខាងមុខនេះ មូលនិធិគន្ធបុប្ផាកម្ពុជានឹងប្រារព្ធពិធីបើកយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ សម្រាប់កុមារកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ យុទ្ធនាការនេះ មានរយៈពេល១ខែពេញ ដែលនឹង ចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។

អាស្រ័យហេតុនេះសូម ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាចូលរួមបរិច្ចាគថវិកាដល់ មូលនិធិគន្ធបុប្ផាកម្ពុជា “១ម៉ឺនរៀល ១ម៉ឺននាក់” ដោយឈរលើស្មារតី “ខ្មែរជួយខ្មែរ” ដែលជាព្រឹត្តិការណ៍ កៀរគរថវិកាបរិច្ចាគប្រចាំឆ្នាំដ៏សំខាន់ ដើម្បីរួមគ្នារក្សានិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលមានបេសកកម្ម ពិនិត្យ និងព្យាបាលទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះរាប់ម៉ឺនករណីក្នុងមួយឆ្នាំៗ ដោយឥតគិតថ្លៃ។

...

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ លោក លោកស្រី មេត្តាចូលរួមក្នុងយុទ្ធនាការដ៏សំខាន់នេះឱ្យបានកាន់តែផុសផុល និងកាន់តែសកម្មថែមទៀត តាមរយៈ QR Code ខាងក្រោម និងសូមថ្នាក់ដឹកនាំ និងគ្រប់អង្គភាពក្រោមឱវាទក្រសួងទេសចរណ៍ទាំងអស់ផ្ញើបញ្ជីឈ្មោះអ្នក ស្ម័គ្រចិត្តចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា មកនាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ ឱ្យបានត្រឹម ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print