រដ្ឋមន្រ្តីក្រសួងទេសចរណ៍ គូសបញ្ជាក់​សេចក្តីសម្រេចដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការលើកលែងទិដ្ឋាការសម្រាប់ប្រជាជនចិន​ មកទស្សនាកម្ពុជារយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នាពេលខាងមុខ!

ចែករំលែក៖

ទីក្រុងហៃគូ៖​ ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារនៅខេត្តហៃណន សាធារណរដ្ឋប្រជាមានិតចិន លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦​ បានជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ជាមួយលោកស្រី Lin Qian ប្រធានការិយាល័យការបរទេសក្រុងហៃគូ និងលោក អុីវ សុខុម អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តហៃណាន លើការជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគដ៏ទាក់ទាញរបស់កម្ពុជាដល់ប្រជាជននៅខេត្តហៃណាន។

ទន្ទឹមនឹងនេះដែរ លោក​រដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពី សេចក្តីសម្រេចដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកលែងទិដ្ឋាការសម្រាប់ប្រជាជនចិនមកទស្សនាកម្ពុជារយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នាពេលខាងមុខ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print