លោក សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ លោក  សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- នៅពេលចុងក្រោយនេះមេដឹកនាំសៀមនិងយោធាសៀមហាក់មានឥរិយាបថចង់សម្របសម្រួលខ្លះជាមួយខ្មែរ ប៉ុន្តែកុំឃើញសៀមបែបទន់ភ្លន់ខ្លះ ទុកចិត្តវាពេក សៀមប្រមាថមើលងាយខ្មែរយូរមកហើយ និងមានល្បិចច្រើនណាស់ដាក់ខ្មែរ?

២- សៀមបានទិញចូលសព្វាវុធនិងគ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ថែមទៀត គឺសៀមមានគោលបំណងឈ្លានពានកម្ពុជានិងឆក់ប្លន់កម្ពុជាថែមទៀត។

៣- ការលេងភ្នាល់កីឡាប្រដាល់គឺជាល្បែងស៊ីសងទោះយកកីឡាករជនជាតិណាមកភ្នាល់ក៏ដោយ បើជាល្បែងស៊ីសងខុសច្បាប់នៅតែត្រូវបង្ក្រាបចេញដែរ។

៤- ជាចរិតរបស់សៀមបើមិនតបតទេវាកាន់តែបានចិត្ត បើដាក់វាដូចភូមា បែរជាញញើតមិនហ៊ានគឃ្លើនទេ?

៥- កម្ពុជាមិនជិះយន្តហោះទៅបាងកកនិងសៀមមិនបាច់ជិះយន្តហោះមកភ្នំពេញដើម្បីចរចាបើកព្រំដែនដែរ តែសៀមត្រូវតែដកថយពីទឹកដីខ្មែរឲ្យដូចស្ថានភាពមុនបទឈប់បាញ់ទៅជាការចប់ជម្លោះព្រំដែនហើយ។

៦- ទាហ៊ានសៀមថានឹងវ៉ៃផ្តាច់ខ្មែរដល់ភ្នំពេញ  វាមើលតែខ្មែរអត់មានដៃ?

៧- សៀមប្រកាសលើកទ័ព១ពាន់នាក់វ៉ៃម៉ាឡេ  ដាក់ទៅមិនមែនមានតែសៀមមានដៃឯណា ម៉ាឡេក៏មានដៃដែរតើ?

៨- ក្រុមយុវជនវាឆ្កួតវង្វេងនឹងវប្បធម៌បរទេស កុំបន្ទោសរដ្ឋ រដ្ឋមិនចង់ឲ្យមានករណីនេះទេ បើរឹតបន្តឹងគេថាបំបិទសិទ្ធិសេរីភាព តឹងរឹងពេកដូចវប្បធម៌ដូចកុំមុយនីស្តិ ដល់បើកទូទាយសិទ្ធិថារដ្ឋបណ្តែតបណ្តោយ?

៩- យុវជនសម័យថ្មីឆ្កួតនឹងសិទ្ធិសេរីភាព បង្ករឲ្យមានអំពើអនាធិបតេយ្យក្នុងសង្គម។

១០- ធ្វើអីមិនចេះត្រូវចិត្តអាទាស់សោះ ធ្វើឆ្វេងវាថាម៉េចមិនធ្វើស្តាំ ធ្វើស្តាំវាថាម៉េចមិនធ្វើឆ្វេង?

...

ដោយ ៖ លោក សុខ ឥសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print