ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យការពារជាតិ និងសមាសភាពលេខាធិការដ្ឋាន ក្រុមការងារជំនាញរបស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន កម្ពុជាវិស័យការពារជាតិដែលប្រព្រឹត្តទៅនៅទីស្ដីការក្រសួងការពារជាតិ។
នាឱកាសនោះ លោកនាយឧត្តមសេនីយ៍ ទៀ សីហា សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបំពេញការងារ ប្រកបដោយស្មារតីម្ចាស់ការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំលេខាធិការដ្ឋាន ក្រុមការងារជំនាញទាំងអស់របស់ គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យការពារជាតិ ដែលបានខិតខំបំពេញកិច្ចការ ទាំងឡាយ សម្រេចបានលទ្ធផលល្អប្រសើរនាពេលកន្លងមក ។
-អរគុណសន្តិភាព !
-អរគុណនយោបាយឈ្នះឈ្នះ !
-ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !
ដោយ៖តារា










