ភ្នំពេញ ៖ ក្រៅពីមានប្រសាសន៍ដាក់ចេញចំណាត់ការលើមន្ត្រីពាក់ព័ន្ធការឆបោកតាមប្រព័ន្ធ បច្ចេក វិទ្យា ហើយនោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានថ្លែងថា នៅខេត្តរតនគិរី ក៏កំពុងមានសកម្មភាពឆបោក តាម ប្រព័ន្ធបច្ចេកវិទ្យាផងដែរ។ សម្តេចតេជោ បានផ្តាំទៅអភិបាលខេត្តរតនគិរី និងអភិបាលខេត្តមណ្ឌលគិរី មេ នគរបាល និងមេកងរាជអាវុធហត្ថ ដែលទើបតែងតាំងថ្មី ឱ្យចាត់វិធានការតឹងរឹងបំផុតលើជម្រកក្រុមឆបោកតាមបច្ចេកវិទ្យា។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ៖ មិនអាចជោគជ័យបានទេ បើកម្ចាត់ត្រឹមក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមិនកម្ចាត់ក្រុមមន្ត្រីដែលពាក់ព័ន្ធ ! ៕
...
ដោយ ៖ សិលា










