នគរបាលស្រុកបសេដ្ឋបង្ក្រាបក្រុមក្មេងទំនើងបីនាក់បង្ហោះម៉ូតូលើផ្លូវសាធារណៈនាំមកអនុវត្តតាមនីតិវិធី

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ នៅថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២៦អនុវត្តតាមបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផុង នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានល្បាតតាមភូមិសាស្រ្តងាយរងគ្រោះក៏ប្រទះឃើញក្រុមក្មេងទំនើងធ្វើសកម្មភាពបង្ហោះម៉ូតូ នៅចំណុចផ្លូវបេតុងក្នុងភូមិដំបូកខ្ពស់ ឃុំផុង រួចនាំខ្លួនក្រុមក្មេងទំនើងខាងលើ រួមនិងវត្ថុតាងម៉ូតូ០១គ្រឿង មកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាល។

យុវជនទំនើងទាំងបីនាក់រួមមាន÷ ១- ឈ្មោះ រិន ដាវ៉ាន់ ភេទប្រុស អាយុ១៧ ឆ្នាំ (ម្ចាស់ម៉ូតូ និងអ្នកបង្ហោះម៉ូតូ ) រស់នៅភូមិត្រពាំងវែង ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ, ២- ឈ្មោះកប ពិសី ភេទប្រុស អាយុ ១៧ ឆ្នាំ (ជាអ្នកជិះពីក្រោយ) រស់នៅភូមិដំបូកខ្ពស់ ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និង៣- ឈ្មោះ ជា វណ្ណៈ ភេទប្រុស អាយុ១៨ ឆ្នាំ(ជាអ្នកជិះពីក្រោយ) រស់នៅភូមិត្រពាំងវែង ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ក្រុមក្មេងទំនើងទាំង០៣នាក់ខាងលើសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈពិតប្រាកដមែន។ លោកនាយប៉ុស្តីនគរបាលរដ្ឋបាលផុង ក៏បានធ្វើកិច្ចសន្យាអប់រំ, កោរសក់ និងកោះហៅអាណាព្យាបាលមកធានាយកទៅអប់រំបន្ត។

...

ចំពោះម៉ូតូដែលជិះបង្ហោះម៉ាកហុងដា C125 ពាក់ផ្លាកលេខភ្នំពេញ 1 GB -8548  សេ៊រីឆ្នាំ២០១៧  រក្សាទុកនៅប៉ុស្តិ៍ចំនួន៩០ថ្ងៃ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print