ក្រុមការងារចុះមូលដ្ឋាន និងសាខាកាកបាទក្រហម បាននាំយកអំណោយជូនគ្រួសារវីរកងទ័ព និងពលរដ្ឋខ្វះខាត ៥០គ្រួសារ នៅស្រុកព្រះនេត្រព្រះ

ចែករំលែក៖

ភ្នំពេញ៖  ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែនៅជាប់ជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដោយឈរលើគោលការណ៍គ្រឹះទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និង មិនទុកនរណាម្នាក់ចោលឡើយ។  នេះជាការគូសបញ្ជាក់របស់ លោក សុខ វិសាល អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ ក្នុងឱកាសដឹកនាំក្រុមការងារឃុំទានកាំ និងអនុសាខាកាកបាទក្រហមស្រុក ចុះសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋខ្វះខាត និងគ្រួសារវីរកងទ័ពចំនួន ៥០គ្រួសារ នៅ ឃុំ ទានកាំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ  កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦។

លោក សុខ វិសាល បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសេចក្ដីនឹករឭក និងការសាកសួរសុខទុក្ខយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាសម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ឌិត ទីណាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ។ លោកបានសង្កត់ធ្ងន់ថា ក្រុមការងារតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយគ្មានការរើសអើង មិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ឬពណ៌សម្បុរអ្វីឡើយ។ ទន្ទឹមនឹងនោះ ឯកឧត្តមក៏បានថ្លែងកោតសរសើរដោយស្មោះចំពោះវីរកងទ័ព ក៏ដូចជាក្រុមគ្រួសារ ដែលបានលះបង់គ្រប់បែបយ៉ាងក្នុងបុព្វហេតុការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន។

ក្រៅពីការផ្តល់ជំនួយឧបត្ថម្ភជាស្បៀងអាហារ លោកអនុប្រធានក្រុមការងារ ក៏បានផ្តល់ការណែនាំយ៉ាងម៉ឺងម៉ាត់ដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់លើកត្តាចម្បងក្នុងស្ថានភាពបច្ចុប្បន្ន គ្រោះធម្មជាតិ (ខ្យល់កន្ត្រាក់ និងរន្ទះ)ដោយសារបច្ចុប្បន្នស្ថិតក្នុងរបត់បម្រែបម្រួលអាកាសធាតុ ដែលអាចបង្កឱ្យមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដូច្នេះសូមពលរដ្ឋពិនិត្យ និងចងរឹតពង្រឹងរចនាសម្ព័ន្ធផ្ទះសម្បែងឱ្យបានរឹងមាំ។

ដើម្បីធានាបាននូវសុខុមាលភាពមាំមួន លោក សុខ វិសាល ក៏បានចែករំលែកនូវវិធានការថែទាំសុខភាព និងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ដោយផ្តោតលើចំណុចសំខាន់ៗរួមមានបង្ការជំងឺរាតត្បាត បន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺនានា ដូចជាជំងឺកូវីដ-១៩, ផ្ដាសាយបក្សី (H5N1), គ្រុនចាញ់, និងគ្រុនឈីក-គ្រុនឈាម ដោយត្រូវរស់នៅមានអនាម័យ និងគេងក្នុងមុងជានិច្ច។

កែប្រែទម្លាប់ហូបចុក ត្រូវកាត់បន្ថយអាហារដែលមានរសជាតិ ផ្អែមពេក ប្រៃពេក និងខ្លាញ់ពេក ព្រមទាំងកាត់បន្ថយការពិសារភេសជ្ជៈកំប៉ុង។ ផ្ទុយទៅវិញ ត្រូវងាកមកហាត់ប្រាណជាប្រចាំ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

...

ជាចុងក្រោយ ថ្នាក់ដឹកនាំបានផ្តល់ការលើកទឹកចិត្ត និងជំរុញឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ខិតខំដាំដុះដំណាំរួមផ្សំ បន្លែបង្ការ និងចិញ្ចឹមសត្វឱ្យអស់លទ្ធភាពតាមដែលអាចធ្វើទៅបាន ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យកាន់តែមានស្ថេរភាព និងមាននិរន្តរភាពក្នុងជីវភាពរស់ នៅប្រចាំថ្ងៃ៕ ដោយ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print