ខេត្តព្រះសីហនុ ៖ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសីលអាវុធហត្ថទាំង៥ របស់នាយឧត្តមសេនីយ៍ សៅ សុខា ។ ក្នុងនោះលោកបានសំណេរថា ៖ ខ្ញុំបាទ ឧ.ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ សូមគោរពអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសីលអាវុធហត្ថទាំង៥ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានដូចតទៅ ៖
សីលទី១ ៖ ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ។
សីលទី២ ៖ ភាពស្អាតស្អំ អត្តចរិតសុភាពរាបសា អាកប្បកិរិយាស្លូតបូត សាមញ្ញ ប៉ុន្ដែមានភាពម៉ឺងម៉ាត់ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់ មានវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ។
សីលទី៣ ៖ មានសមត្ថភាព និងភាពឈ្លាសវៃគ្រប់កាលៈទេសៈ ដោយខិតខំប្រឹងប្រែងស្រាវជ្រាវរៀនសូត្រហ្វឹកហ្វឺនគ្រប់ជំនាញវិជ្ជាជីវៈ។
សីលទី៤ ៖ ឧស្សាហ៍ព្យាយាមក្នុងកិច្ចការងារ រាល់ការងារត្រូវតែមានភាពហ្មត់ចត់ និងអំណត់ធន់។
សីលទី៥ ៖ មានសេចក្ដីក្លាហានចំពោះតួនាទី ភារកិច្ចរបស់ខ្លួនដោយមានការទទួលខុសត្រូវ មានភាពច្បាស់លាស់ មានហេតុផលសមស្រប៕
ដោយ ៖ សិលា










