រថយន្ដ LEXUS RX350 បេីកបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតមួយផ្ទាំង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ បេីក រថយន្ដ LEXUS RX350 ក្នុងល្បឿនលឿនរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតមួយផ្ទាំងចំណែករថយន្តទៅមុខលែងរួច។

ហេតុការណ៍ នេះ បាន កើត ឡើង កាល ពី វេលាម៉ោង ៩និង១០នាទី យប់ ថ្ងៃ ទី ២៦ ខែ ឧសភា ឆ្នាំ ២០២៦ ស្ថិត តាម បណ្ដោយ ផ្លូវ ម៉ៅសេទុង សង្កាត់ ទន្លេ បាសាក់ ខណ្ឌ ចំការមន រាជធានី ភ្នំពេញ ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្ត LEXUS RX350 ពណ៌ស ពាក់ ផ្លាក លេខ ភ្នំពេញ 2AS-8765 ធ្វេីដំណេីរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងល្បឿនលឿនលុះមកដល់ចំណុចកេីតហេតុក៌បេីក រេចង្កូត បុក របាំង ថ្ម ពុះចែក ផ្លូវ បណ្ដាល ឲ្យ ខ្ទាត ចេញ ពី ជួរ ចំនួន មួយ ផ្ទាំង ចំណែក ឯ រថយន្ដ រងការ ខូចខាត ចំហៀងឆ្វេង ទៅមុខលែងរួច។ 

...

ក្រោយ ពេល កេីត ហេតុ សមត្ថកិច្ច ជំនាញ ចរាចរណ៍ ផ្លូវគោក នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ចុះ មក ធ្វេី ការ វាស់ វែង យក រថយន្ត ទៅ រក្សាទុក រង់ ចាំ ការ ដោះស្រាយ នៅ ពេល ក្រោយ ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print