ភ្នំពេញ៖ បុរសម្នាក់ បេីក រថយន្ដ Ford ECOSTOP ក្នុងល្បឿនលឿនរេចង្កូតទៅបុករបាំង ថ្ម ពុះ ចែក ផ្លូវ បណ្ដាល ឲ្យ ចំនួន ២ផ្ទាំង វៀច ចេញ ពី ជួរ ដេីម ចំណែក ឯ រថយន្ត រងការ ខូចខាត ដាច់កង់មុខចំហៀងខាង ឆ្វេង យ៉ាង ដំណំ ។
ហេតុការណ៍ នេះ បាន កេីត ឡេីង កាល ពី វេលា ម៉ោង ១០និង៥០នាទី យប់ ថ្ងៃ ទី ២៦ ខែ ឧសភា ឆ្នាំ ២០២៦ ស្ថិត តាម បណ្ដោយ ផ្លូវ ២៨៩ កែង ផ្លូវ ៥៦៦ សង្កាត់ បឹងកក់ ទី១ ខណ្ឌ ទួលគោក រាជធានី ភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីក រថយន្ដ Ford ECOSTOP ពណ៌ស ពាក់ ផ្លាក លេខ ភ្នំពេញ 2BQ-9174 ធ្វេីដំណេីរពីត្បូងទៅជេីងក្នុងល្បឿនលឿន លុះមកដល់ចំណុចកេីតហេតុក៏រេចង្កូត បុក របាំង ថ្ម ពុះ ចែក ផ្លូវ បណ្ដាល ឲ្យ ចំនួន ២ផ្ទាំង វៀច ចេញ ពី ជួរ ដេីម ចំណែក ឯ រថយន្ត រងការ ខូចខាត ចំហៀងខាង ឆ្វេង យ៉ាង ដំណំ ។
ក្រោយ ពេល កេីត ហេតុ សមត្ថកិច្ច ជំនាញ ចរាចរណ៍ ផ្លូវ គោក នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ចុះ មក ធ្វេី ការ វាស់ វែង យក រថយន្ដ ទៅ រក្សា ទុក រង់ចាំ ការ ដោះស្រាយ នៅ ពេល ក្រោយ ៕ដោយ៖សុខាសែនជ័យ










