ភ្លៀងលាយនិងខ្យល់កន្ត្រាក់បណ្ដាលអោយដួលរលំនិងរបើកដំបូលផ្ទះអ្នកភូមិធ្ងន់ស្រាល២៨ខ្នងនៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង:យ៉ាងហោចណាស់ មានគ្រោះធម្មជាតិ ខណៈមានភ្លៀងលាយនិងខ្យល់កន្ត្រាក់បណ្ដាលអោយ ដួលរលំនិងរបើកដំបូលផ្ទះអ្នកភូមិធ្ងន់ស្រាល២៨ខ្នង សំណាងមិនមានមនុស្សគ្រោះថ្នាក់ នៅស្រុករមាសហែក។

យោងតាមអាជ្ញាធរស្រុកបានអោយដឹងថាហេតុការណ៍នេះបានកើតឡើង នៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៤និង១៥នាទី ល្ងាច ស្ថិតនៅ ឃុំសម្បត្តិមានជ័យស្រុករមាសហែក។

ផ្ទះរបស់ប្រជាពលរដ្ឋដែលរងការខូចខាតចំនួន៣ភូមិ មានភូមិព្រៃក្រញូង ភូមិបឹតទឹង ភូមិ ល្បើក។

ប្រភពដដែលបន្តថា ចំពោះ ផ្ទះដែលរងគ្រោះធ្ងន់ម្ចាស់ផ្ទះមាម ១ឈ្មោះ ប៊ឹម ថន អាយុ ៣២ ឆ្នាំ ប្រពន្ធឈ្មោះ ម៉ៅ កុសល អាយុ ៣១ ឆ្នាំ របើកដំបូលផ្ទះប្រក់ក្បឿងចំនួន ១៥០ សន្លឹក និងខូចខាតតារាងបាល់ទះទាំងស្រុង ដែលមានទំហំ (៤០x១៥)ម៉ែត្រ ប្រក់ស័ង្កសី។

២មានឈ្មោះ ព្រំ សំណាង អាយុ ៤៤ឆ្នាំ ប្រពន្ធឈ្មោះ ឡាញ់ ខ្នា អាយុ ៣៩ឆ្នាំ ផ្ទះថ្មប្រក់ស័ង្កសីខូចខាតដំបូងទាំងស្រុង ដែលមានទំហំ(៦x ៤)ម៉ែត្រ។

៣ ឈ្មោះ ព្រំ វ៉ន អាយុ៧២ឆ្នាំ ប្រពន្ធឈ្មោះចាប សាមាន អាយុ៦៨ឆ្នាំ រស់នៅភូមិបឹតទឹង

ផ្ទះឈើប្រក់ក្បឿងដែលមានទំហំ(៨x១០)ម៉ែត្រ របើកដំបូលទាំងស្រុងនឹងរបើកជញ្ជាំងមួយចំហៀង។

៤.ឈ្មោះ សិន សាវន អាយុ ៤៤ឆ្នាំ ប្រពន្ធឈ្មោះ ម៉ែក យេត អាយុ ៤៧ឆ្នាំ ផ្ទះឈើប្រក់ស័ង្កសីរបើកដំបូលទាំងស្រុង។

៥. ឈ្មោះ គង់ ម៉ុន អាយុ៤៤ឆ្នាំ ប្រពន្ធឈ្មោះ សុំ សំអាង អាយុ៣៦ឆ្នាំ ផ្ទះទៀមប្រក់ស័ង្កសី ដែលមានទំហំ(១២x៧)ម៉ែត្រខូចខាតទាំងស្រុង។

...

ប្រភពដដែលបន្តថា សរុប ទាំងអស់ ផ្ទះ មានចំនួន២៨ ខ្នងផ្ទះ ខូចខាតទាំងស្រុងមាន ៤ ខ្នងផ្ទះ ខូចខាត មធ្យម ៣ ខ្នងផ្ទះនិង ខូចខាត ស្រាល ២១ ខ្នងផ្ទះប៉ុន្តែមិនមានរងគ្រោះថ្នាក់ដល់មនុស្សសត្វនោះទេ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print