ភ្នំពេញ ៖ លោកអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ បាន ចេញ សេចក្ដី ប្រកាស ផ្អាក ការងារ ជាបណ្តោះអាសន្ន ចំពោះ លោកវរៈសេនីយ៍ឯក ចាន់ សុធី ប្រធាន ការិយាល័យ នគរបាល ចរាចរណ៍ ផ្លូវគោក នៃ ស្នងការដ្ឋាន នគរបាល ខេត្ត បាត់ដំបង ដេីម្បី បន្តនិតិវិធី តាមផ្លូវ ច្បាប់។
លោកវរសេនីយ៍ឯក ចាន់ សុធី ត្រូវទៅបង្ហាញមុខនៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង រៀងរាល់ម៉ោងធ្វើការ រហូតដល់មានការសម្រេចថ្មី។
អគ្គលេខាធិការ អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារនិង ហិរញ្ញវត្ថុ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស ក្រុមប្រឹក្សានិងគណៈអភិបាលខេត្តបាត់ដំបង ប្រធាន សេនាធិការដ្ឋាន ប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងសាមីខ្លួន ត្រូវអនុវត្តតាមប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ ៖ សិលា










