ករណីគ្រួសារកូនស្រីគរថ្លង់ត្រូវគេចាប់រំលោភ ឥឡូវទទួលបានយុត្តិធម៌ហើយ តាមរយៈលោកស្រីមេធាវី លឹម ច័ន្ទលីដា និងលោកស្រីមេធាវី សួន ចន្ថា សុំជួយអន្តរាគមន៍ពីតំណាងអយ្យការ

ចែករំលែក៖

ខេត្តកំពត ៖ សម្រែកទ្រហោយំដោយក្តីឈឺចាប់សុំរកយុត្តិធម៌ករណីកូនស្រីគរថ្លង់ត្រូវគេចាប់រំលោភខណៈសាលក្រមរបស់សាលាដំបូងខេត្តកំពតចូលជាស្ថាពរហើយតែជនជាប់ចោទកំពុងនៅក្រៅឃុំធម្មតា ។

រហូតដល់គេលើកជាពាក្យថា ៖ ត្រូវចាំពាក្យដ៏មានន័យបំផុតចំពោះអ្នកច្បាប់ «រឿងក្ដីមួយដែលត្រូវការពេលវេលាដោះស្រាយយូរពេក យូររហូតដល់គេភ្លេចរឿងក្ដីនោះ មានន័យថា វាស្មើនឹងអយុត្តិធម៌សម្រាប់គេទៅហើយ» នេះជាប្រសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រី  កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។

ខ្លះទៀតបញ្ជាក់ថា ៖ (មើលចុះជនជាប់ចោទ នៅធ្វើការក្នុងភូមិជិតផ្ទះជនរងគ្រោះធម្មតា តើយុត្តិធម៌មានទេសម្រាប់អ្នកក្រីក្រ ស្ត្រី គ ថ្លង់ ? ) ទីបំផុត ! នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ លោកស្រីមេធាវី លឹម ច័ន្ទលីដា និងលោកស្រីមេធាវី សួន ចន្ថា ជាមួយអ្នកយកព័ត៌មាន មជ្ឈមណ្ឌលព័ត៌មាន «នគរវត្ត» បានអញ្ជើញទៅដល់លំនៅដ្ឋានជនរងគ្រោះ និងសុំការអន្តរាគមន៍ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត គឺខាងសមត្ថកិច្ចនគរបាលចាប់ខ្លួនជនជាប់ចោទតាមដីកា បានហើយ ។ ក្នុងនោះ លោកស្រីមេធាវី លឹម ច័ន្ទលីដា និងលោកស្រីមេធាវី សួន ចន្ថា បានជួយឧបត្ថម្ហ ជាអង្ករ និងថវិកាផងដែរដល់ក្រុមគ្រួសារជនរងគ្រោះ ៕ 

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print