ខេត្តកំពត ៖ ចាប់ខ្លួនស្នងការរង អធិការ អធិការរង មេវរ: មន្រ្តីនគរបាល និងមន្រ្តីអាវុធហត្ថជាង៣០នាក់នៅខេត្តកំពត ដែលគប់គិតគ្នាកាត់សៀលចូលលួចសម្ភារក្នុងកាស៊ីណូនៅព្រែកចាក ក្រោយបង្ក្រាប Scam! ក្នុងនោះ ស្នងការរងនគរបាលខេត្តកំពត ទទួលការងារព្រំដែន ត្រូវឃាត់ខ្លួន ក្រោយគប់គិតគ្នាចូលលួចយកវត្ថុតាងនៅក្នុងកន្លែងបង្ក្រាប Scam !
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បានបញ្ជាក់នៅរសៀលថ្ងៃទី២៧ ខែឧសភា នេះថា ៖ សូមជំរាបជូនសាធារណៈជនទាំងអស់អោយបានជ្រាបថា ស្នងការដ្ឋាននគរបាលខេត្តកំពតពិតជាបានចាប់ខ្លួនមន្ត្រីទាំងអស់នោះពិតមែន ក៏ប៉ុន្តែស្នងការដ្ឋាននគរបាលខេត្តកំពតមិនទាន់បានផ្សព្វផ្សាយពីព្រោះយើងខ្ញុំកំពុងបន្តនិតិវិធី ។ សូមសាធារណៈជនទាំងអស់ជ្រាបជាពត៏មាន សូមអរគុណ ៕
...
ដោយ ៖ សិលា










