ក្រុមហ៊ុនធំៗចំនួ​នពីរបានសម្រេចចិត្តដាក់ទុនវិនិយោគនៅខេត្តស្វាយរៀង​ក្នុងតំបន់ឈីលូនាពេលឆាប់ៗខាងមុខ

ចែករំលែក៖

ខេត្តស្វាយរៀង: ក្នុងដំណេីរទស្សនកិច្ចការងារនៅខេត្តសានដុង​ និងនៅក្រុងZibo នៃសាធាររដ្ឋប្រជាមានិត​ប្រទេសចិន​ ចាប់ពីថ្ងៃទី២៥-២៧​ ខែឧសភាឆ្នាំ២០២៦នេះ​លោក ប៉េង​ ពោធិ៍សា​ អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង​ បានដឹកនាំប្រតិភូរដ្ឋបាលខេត្តចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗមួយចំនួនរួមមាន៖

-ចូលរួមកម្មវិធី “Shandong International Friendship Cities Cooperation and Exchange Week and 7th China-CEEC Local Leaders’ Meeting”និងកម្មវិធីវេទិការពិភាក្សារវាងថ្នាក់ដឹកនាំខេត្ត ក្រុងសម្ព័ន្ធមិត្តនៅទីក្រុងជីណាន (Jinan) ខេត្តសានទុង (Shandong)។ 

-ជួបប្រជុំជាមួយថ្នាក់ដឹកនាំមកពីបណ្តាប្រទេសនានានៅក្រោមប្រធានបទ “Meet you in Zibo” និងធ្វើបទបង្ហាញស្តីពីសក្តានុពលរបស់ខេត្តស្វាយរៀង​ ដើម្បីទាក់ទាញអ្នកវិនិយោគ​ និងចូលរួមជំនួបពិភាក្សាការងារជាមួយអ្នកវិនិយោគនៅខេត្តសានដុង​ ឯកឧត្តមអភិបាលបានថ្លែងនូវក្តីរីករាយ​ដែលបានទទួលនូវការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំខេត្តសានដុង​ និងដៃគូវិនិយោគនានាដែលមានចំណាប់អារម្មណ៍ចំពោះប្រទេសកម្ពុជា​ ជាពិសេសខេត្តស្វាយរៀង​។ 

លោក បានបន្ថែមថា​ ក្នុងរដ្ឋបាលខ​េត្តសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុនចំនួនពីរដែលបានប្តេជ្ញាចិត្តក្នុងការដាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ (Qilu SEZ) នាពេលឆាប់ៗខាងមុខនេះ​ ទាំងនេះបានស្តែងឱ្យឃេីញបានកាន់តែច្បាស់នូវការជឿជាក់លេីរាជរដ្ឋបាលកម្ពុជា​ ដែលជាការបោះជំហានទៅមុខមួយទៀត​ក្នុងការពង្រីក​ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍឧស្សាហកម្ម​ នៅក្នុងខេត្ត​។ 

ក្រុមហ៊ុនទាំងពីដែលបានសម្រេចដាក់ទុនវិនិយោគនៅក្នុងតំបន់ឈីលូនៅថ្ងៃនេះរួមមាន៖

  1-Shanghai Qixiang New Materials Technology Co.,Ltd.

...

  2-Runze Packaging Materials Co,.Ltd.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print