សមត្ថកិច្ចឃាត់ខ្លួន​បាន​ហើយ យុវជន​ដៃដល់​ដែល​កាប់​សង្សារ​មិន​ប្រណី​ដៃ​ពេល​នាង​សុំ​បែក ក្រោយ​រស់នៅ​ជាមួយ​គ្នា​៩​ខែ

ចែករំលែក៖

ភ្នំពេញ ៖ យុវជន​ដៃដល់ ដែល​កាប់​នារី​ជា​អតីត​សង្សារ​(​និស្សិត​ឆ្នាំ​ទី​៣) ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​នគ​បាល​ចោម​ចៅ​ទី​៣ ស្រាវជ្រាវ និង​ឃាត់ខ្លួន​បាន​ហើយ នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៦​នេះ ។

រឿងរ៉ាវ​គូស្នេហ៍​១​គូ ដែល​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​ជំហាន​ដំបូង​ថា ខាង​ស្រី​ជា​និស្សិត​ឆ្នាំ​ទី​៣ និង​យុវជន​ជា​សង្សារ​មិន​ទាន់​ដឹង​ពី​សមាសភាព​ពិតប្រាកដ​នៅឡើយ​នោះ ក្រោយ​ស្រលាញ់​គ្នា និង​រស់នៅ​ជាមួយ​គ្នា​ដូច​ប្ដី​ប្រពន្ធ​រយៈពេល​៩​ខែ​មក​ហើយ​។ ស្រាប់តែ​ចុង​ក្រោយ មិនដឹង​ជា​មានរឿង​អ្វី​កើត​ឡើងជា​កំហុស​នរណា​នោះ​ទេ ទើប​ខាង​ស្រី​សម្រេចចិត្ត​ផ្ដាច់ចំណង​ស្នេហ៍ ដែល​ធ្លាប់តែ​ផ្អែមល្ហែម​ជាមួយ​គ្នា​ ពេល​នោះ​បាន​ធ្វើ​ឲ្យ​យុវជន​ដែល​ជា​សង្សារ មានការ​ខឹងសម្បារ ក៏​កាប់​នាង​ជា​ច្រើន​កាំបិត បណ្ដាល​ឲ្យ​នាង​របួស​ធ្ងន់ធ្ងរ រួច​គេចខ្លួន​បាត់ ។

ហេតុការណ៍​ខាងលើ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​០២​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៦ នៅ​ចំណុច​បន្ទប់​ជួល​លេខ​៤១B ជាន់​ទី​១ ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

គូស្នេហ៍​ខាងលើ​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទាំង​២​នាក់​នៅឡើយ គ្រាន់តែ​មាន​ប្រភព​ខ្លះ បាន​អះអាង​ប្រាប់​សមត្ថកិច្ច​ថា ខាង​ស្រី​ដែល​ជា​ជន​រង​គ្រោះ គឺជា​និស្សិត​ឆ្នាំ​ទី​៣ ហើយ​កំពុង​ត្រូវ​បាន​វះកាត់​សង្គ្រោះ​បន្ទាន់ នៅ​ឯ​មន្ទីរពេទ្យ​ព្រះ​កុ​សមៈ​នៅឡើយ ព្រោះ​នាង​របួស​ធ្ងន់ធ្ងរ​ណាស់ ។

សមត្ថកិច្ច​បាន​ប្រាប់​ថា តាម​ការ​ប្រមូល​បាន​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ នាងរង​គ្រោះ និង​ជន​ដៃដល់​បាន​ស្រលាញ់​គ្នា និង​បាន​រស់​ជាមួយ​គ្នា​៩​ខែ​មក​ហើយ រហូត​មក​ដល់​ពេល​ថ្មី​ៗ​កន្លង​មកនេះ មាន​ភាព​រកាំរកូស មិន​ចុះសម្រុង​គ្នា កើតឡើង​។ នារី​រង​គ្រោះ​ដាច់​ចិត្ត​ផ្ដាច់និស្ស័យ​ស្នេហ៍ ដោយ​ពុំ​ទាន់​ដឹង​ថា ការ​សុំ​បែក​នេះ ជា​កំហុស​ខាង​ណា ឬ​ក៏​ព្រោះតែ​ជន​កំណាច​រូប​នោះ​ជា​មនុស្ស​ចោរ​ម្សៀត​មិន​បានការ ឬ​បែប​ណា​នោះ​ឡើយ ។ ប៉ុន្តែ​ក្រោយមក​ជន​កំណាច​ខាងលើ​បាន​តាម​អង្វរ​សុំ​ការ​សន្ដោស​ប្រណី​ពី​នាង និង​សុំ​ត្រូវរ៉ូវ​គ្នា​វិញ ប៉ុន្តែ​ពេល​នោះ​នាង​អត់​ព្រម​ដាច់ខាត បន្ទាប់​មក ជន​នោះ​ក៏​បាន​សុំ​ជួប​និយាយ​គ្នា​ជាមួយ​នាង​ជា​លើក​ចុង​ក្រោយ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា បន្ទាប់​មក​ក៏​បាន​ទាស់​ពាក្យ​សម្ដី​គ្នា ហើយ​ជន​កំណាច​នោះ ក៏​ទាញ​កាំបិតប៉័ងតោ​កាប់​ប្រហារ​នាង​ជា​ច្រើន​កាំបិត​ឥត​ញញើត​ដៃ បណ្ដាល​ឲ្យ​នាងរង​របួសធ្ងន់​ដួល​ដេក​នៅ​ក្នុង​ថ្លុកឈាម​ក្នុង​បន្ទប់​ជួល រួច​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព​។ ក្នុង​ពេល​នោះ​ដែរ អ្នក​ជិតខាង​បានឮ​ស្នូរ​ក្ឌុង​ក្ឌាំង​ខ្លាំង​ៗ ក៏​នាំ​គ្នា​ចេញ​ទៅ​មើល ស្រាប់តែ​ឃើញ​និស្សិត​ស្រី​រង​គ្រោះ ដួល​ដេក​ក្នុង​ថ្លុកឈាម​បាត់​ទៅ​ហើយ​ចំណែក​ជន​ដៃដល់​បាន​រត់គេច​ខ្លួន​បាត់ ទើប​ពួក​គាត់​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​តែ​ម្ដង ។

នគរបាល​បាន​ប្រាប់​ថា និស្សិត​ស្រី​រូប​នោះ​បាន​រង​របួសធ្ងន់​ណាស់ និង​ត្រូវ​បាន​បញ្ជូន​ទៅ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ ភ្លាម​ៗ​ទាំង​យប់ ហើយ​រហូត​ដល់​វេលា​រសៀល​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៦ នគរបាល​បាល​នៅ​មិន​ទាន់​អាច​សួរនាំ​នាង​បាន​នៅឡើយ។ ហើយ​កម្លាំង​នគរបាល​ កំពុងធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ទៅ​ចាប់ខ្លួន​ជន​ដៃដល់​បាន នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៦​នេះ ។

...

ប្រភពព័ត៌មានបានឲ្យដឹងថា ជន​ដៃដល់មាន​ឈ្មោះ ​ឡុ​ក បូ​ណា អាយុ​១៩​ឆ្នាំ មុខរបរ ​បុគ្គលិក​ហាង ចំណែក​នារី​រង​គ្រោះ​ឈ្មោះ​ សូរិ​យា អាយុ​២០​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៣ ។ អ្នកទាំង២ស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុជាមួយគ្នា ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print