ភ្នំពេញ៖ បុរសម្នាក់ បេីក រថយន្ដKIA RAY មិនប្រយ័ត្នជ្រុលបុករថយន្តMG ពីក្រោយរុញទៅបុករថយន្តព្រុសដែលឈប់កំពុងរងចាំស្តុបបណ្តាលឲ្យរងការខូចខាត។
ហេតុការណ៍ នេះ បាន កើត ឡើង កាល ពី វេលាម៉ោង១០:៥០នាទី យប់ ថ្ងៃ ទី ២៨ ខែ ឧសភា ឆ្នាំ ២០២៦ ស្ថិត តាម បណ្ដោយ ផ្លូវ១៦៩ (បឹងកក់ ) សង្កាត់ ស្រះចក ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ។
តាមប្រភពព័ត៌មនបានឲ្យដឹងថា បា នឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញ MG ពាក់ ផ្លាក លេខ ភ្នំពេញ 2BJ-1489 ឈប់រងចាំភ្លេីងស្តុបជាមួយរថយន្តព្រុសមួយគ្រឿងទៀត បន្ទាប់មកស្រាប់តែមានបុរសម្នាក់បេីករថយន្ត ម៉ាកKIA RAYពាក់ ផ្លាក លេខ ភ្នំពេញ 2CN-6398 បេីក បុក ពី ក្រោយរថយន្ដ MG បណ្ដាល ឲ្យ រង ការ ខូចខាត រួច រុញ ទៅ បុក រថយន្ដ TOYOTA Prius មួយ គ្រឿង ទៀត តែ រងការ ខូចខាត បន្តិច បន្តួច ក៏បាន បេីក ចេញ ពី កន្លែង កេីត ហេតុ បាត់ ទៅ ។
ក្រោយ ពេល កេីត ហេតុ ភាគី ខាង រថយន្ដ KIA RAY បាន ចេញ ថ្លៃ ជួសជុល រថយន្ដ MG ទាំង ស្រុង ដេីម្បី បញ្ចប់ រឿង នៅ ហ្នឹង កន្លែង ៕ដោយ៖សុខាសែនជ័យ










