ខេត្តក្រចេះ÷កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះបានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ខែឧសភា ឆ្នាំ២០២៦នេះថាកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៣ និង ២០នាទី កម្លាំងអ.ហខេត្ត-ស្រុកចិត្របុរី ចំនួន ១១ នាក់ បានចុះបង្រ្កាបករណី រក្សាទុក-ជួញដូរ-ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិច្រវ៉ា ឃុំកន្ទួត ស្រុកចិត្តបុរីខេត្តក្រចេះ។
ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ១ នាក់ឈ្មោះ ប៉ែន ថុន ភេទប្រុសអាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិច្រវ៉ា ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ។ វត្ថុតាងចាប់យករួមមាន: ១-ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ម៉ាទឹកកក ចំនួន ១កញ្ចប់តូច,២-ថង់សំរាប់រំលែកគ្រឿងញៀនមួយចំនួននិង៣-ទូរស័ព្ទចំនួន ១គ្រឿង ។
តាមការស្តាប់ចម្លើយជនសង្ស័យខាងលើ នៅម៉ោង១៣ និង ៤០នាទីថ្ងៃខែដដែល កម្លាំងបានចាប់ឃាត់ឈ្មោះ អ៊ែល វ៉ាន់ក្រី ហៅទូច ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ.ឥស្លាមមុខរបរកសិករ មានទីលំនៅ ភូមិសំបួរសែនជ័យ ឃុំស្វាយជ្រះស្រុកស្នួល ខេត្តក្រចេះ និងបានបន្តទៅចាប់ឃាត់ខ្លួន ជនសង្ស័យបាន២នាក់ (ប្តី-ប្រពន្ធ) ,១-ឈ្មោះ រ៉ោង សាគា ហៅ ប៊ឹង អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ។ មុខរបរកសិករ (ជាប្រពន្ធ)និង២-ឈ្មោះ សំ ប៊ុនថេនហៅ ហុីង អាយុ ៣០ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ (ជាប្តី)នៅចំណុចព្រៃចេក ភូមិសំបួរសែនជ័យ ឃុំស្វាយ ជ្រះ ស្រុកស្នួល ខេត្តក្រចេះ វេលាម៉ោង ១៤- ១៥នាទី ។
វត្ថុតាងចាប់យករួមមានរួមមាន :
១-ម្សៅក្រាមពណ៌សថ្លា សង្ស័យជាថ្នាំញៀន ម៉ាទឹកកក ចំនួន ២៩កញ្ចប់តូច ។
២-កែវសំរាប់ប្រើប្រាស់គ្រឿងញៀន ចំនួន ៤ ។
៣-ដែកកេះ ចំនួន ៣ ។
៤-សំភារ:សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
៥-ទូរស័ព្ទ ចំនួន ៣គ្រឿង ម៉ាក Vivo (ពណ៍ផ្ទៃមេឃ ភ្ជាប់សុីមកាត ០៩៧៣២៩៥៨២៦ , ពណ៍ឈូក ភ្ជាប់សុីមកាត ០៩៧៧២២៣៣១០ ) ។
៦-កំប៉ុងជ័រតូច ចំនួន ២ ។
៧-ថង់សំរាប់រំលែកគ្រឿងញៀនមួយចំនួន ។
៨-ម៉ូតូ ចំនួន ២គ្រឿង ម៉ាក Vision ពណ័ក្រហម គ្មានស្លាកលេខ ។
៩-ថង់ជ័រខ្មៅ ចំនួន ១ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួននិងរក្សាទុកបណ្តោះអាសន្ននៅបញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តដើម្បីចាត់ការតាមនីតិវិធី៕










