ប្អូនៗក្មេងទំនើង ពូកែបង្ហោះម៉ូតូពេក នគរបាលស្រុកអង្គស្នួលទៅតាមហៅដល់ផ្ទះឱ្យប្អូនៗជិះឡានម្តង

ចែករំលែក៖

ខេត្តកណ្ដាល÷នគរបាលស្រុកអង្គស្នួលបានឱ្យដឹងនៅរសៀលថ្ងៃទី០៣ខែមិថុនានេះថា កាលពីថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៤ និង១០នាទី នៅតាមបណ្ដោយផ្លូវបេតុងភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្ដកណ្ដាល កម្លាំងនគរបាលចុះទៅដល់ផ្ទះឃាត់ខ្លួនមុខសញ្ញាក្មេងទំនើងបង្ហោះម៉ូតូបីនាក់។

មុខសញ្ញាទាំង៣នាក់÷១-ឈ្មោះ រុំ ថារ៉ូ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ទីលំនៅបច្ចុប្បន្នភូមិអង្គរមាស ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ត្រូវបានឃាត់ខ្លួន គ្មានសារធាតុញៀនក្នុងទឹកនោម(-) ជាម្ចាស់ម៉ូតូម៉ាក Suzuki nex សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1I-8950,២-ឈ្មោះ ចំរើន ចំណាន ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិពពេលរលំ ឃុំទួលព្រេជ ស្រុកអង្គស្នួល ត្រូវបានឃាត់ខ្លួន គ្មានសារធាតុញៀនក្នុងទឹកនោម(-)និង៣- ឈ្មោះ ជឹម មិនា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅបច្ចុប្បន្នភូមិជោទ្រាជ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ត្រូវបានឃាត់ខ្លួន គ្មានសារធាតុញៀនក្នុងទឹកនោម(-)។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ មានសារពត៌មានបានបង្ហោះវីដេអូឃ្លីបនៅលើបណ្ដាញសង្គមពីសកម្មភាពក្មេងទំនើងមួយក្រុមបានធ្វើសកម្មភាពបង្ហោះម៉ូតូយ៉ាងអាណាធិបតេយ្យនៅលើផ្លូវសាធារណ:។ ក្រោយទទួលពត៌មាន ដោយ មានបទបញ្ជាពីលោកវរសេនីយ៍ឯក មាន សំណាង អធិការ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល កម្លាំងផ្នែកជំនាញ សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលម្កាក់ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលព្រេជ បានចុះស្រាវ ជ្រាវ រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ ឈានដល់ការឃាត់ខ្លួនមុខសញ្ញាបាន០១នាក់ យកមកអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសួរនាំតាមនិតិវិធី។

នៅចំពោះមុខសមត្ថកិច្ចមុខសញ្ញាខាងលើបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួក បានបង្ហោះម៉ូតូពិតប្រាកដមែន។

ចំពោះករណីខាងលើនេះកម្លាំងផ្នែកជំនាញ សូមគោលការណ៍អប់រំរយ:ពេល៣៦ម៉ោង នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើអនាម័យ និងហៅអាណាព្យាបាលមកធ្វើកិច្ចសន្យាអប់រំបន្ត៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print