ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី បានអញ្ជេីញបួងសួងសុំសេចក្ដីសុខ និងសិរីសួស្តី និងសិរីសួស្តីពីលោកតាភ្នំដោះក្រមុំ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ព្រមទាំងលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត បានអញ្ជើញចូលរួមពិធីបួងសួងសុំសេចក្ដីសុខ និងសិរីសួស្តីពីលោកតាភ្នំដោះក្រមុំ ក្នុងឱកាសដែលលោក គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញមកកាន់តំណែងថ្មី។

ក្នុងឱកាសដ៏ប្រពៃនេះ សូមបួងសួងដល់ម្ចាស់ទឹក ម្ចាស់ដី ម្ចាស់ព្រៃភ្នំ និងជាពិសេសលោកតាភ្នំដោះក្រមុំ សូមជួយថែរក្សា បីបាច់ការពារ លោក គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងក្រុមគ្រួសារ ឱ្យទទួលបាននូវសុខភាពល្អ បរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងជួបប្រទះតែសំណាងល្អ សិរីមង្គល វិបុលសុខ និងជោគជ័យគ្រប់ភារកិច្ចការងារ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍខេត្តមណ្ឌលគិរីបន្តទៀតឱ្យកាន់តែរីកចម្រើនថែមទៀត។
សូមបញ្ជាក់ថា ៖ លោក គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត មមាញឹកការងារបំផុត ក្នុងការទទួលខុសត្រូវ ជាមួយនឹងភាពស្និទស្នាលជាមួយមន្ត្រីជុំវិញខេត្ត កម្លាំងសមត្ថកិច្ចទាំង ៣ ប្រភេទ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print