ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោក Shaharuddin bin Onn ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។
ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណម៉ាឡេស៊ីយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ក្នុងនាមជាប្រធានអាស៊ាននាពេលកន្លងមក។
ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូតម៉ាឡេស៊ី បានសម្តែងការនូវអំណរអរគុណចំពោះលោកឧបនាយករដ្ឋមន្រ្តី និងសហការីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទាំងអស់ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ និងគាំទ្រដល់ស្ថានទូតម៉ាឡេស៊ី ក្នុងការបំពេញបេសកកម្មរបស់ខ្លួនក្នុងប្រទេសកម្ពុជា៕ដោយ៖តារា










