កម្មកររោងចក្រMIPOគ្មានជម្រើស ប្រមូលផ្តុំគ្នាបិទផ្លូវចូលសួន ខណៈមិនទាន់មានដំណោះស្រាយ

ចែករំលែក៖

ភ្នំពេញ៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ MIPO ដែលស្ថិតនៅអគារលេខ៣១ ក្នុងសួនកាណាឌីយ៉ា ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្រោយពីក្រុមហ៊ុនក្ស័យធន់ ថៅកែរត់បាត់ ទុកឲ្យកម្មករ នៅប្រមូលផ្តុំបានត្រឹមទទូចស្នើសុំអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធជួយអន្តេគមន៍ ពីមួយថ្ងៃទៅមួយថ្ងៃចាប់តាំងពីថ្ងៃទី១០ ខែកញ្ញា រហូតមកដល់ព្រឹកថ្ងៃទី២២ ខែកញ្ញានេះអស់រយៈ១២ថ្ងៃហើយ នៅតែមិនទាន់មានដំណោះស្រាយ គ្មានប្រាក់ឈ្នួល រហូតដល់ព្រឹកនេះ កម្មករជាង៣០០នាក់ ប្រមូលផ្តុំគ្នាសម្រេចបិទផ្លូវចូលសួនកាណាឌីយ៉ា ដើម្បីរកដំណោះស្រាយ ។

បើតាមអាជ្ញាធរបានឲ្យដឹងថា រោងចក្រកាត់ដេរសម្លៀកបំពាក់ យុីហោ MIPO ស្ថិតនៅអគារលេខ៣១ ក្នុងសួនកាណាឌីយ៉ា មានកម្មករសរុបចំនួន៣៧០នាក់ ហើយក្រោយពីថៅកែរត់ចោលកម្មករ ដែលសង្ស័យក្ស័យធន់ ចាប់តាំងពីល្ងាចថ្ងៃទី១០ ខែកញ្ញា ទាំងពុំទាន់ទូទាត់ប្រាក់ឈ្នួលឲ្យកម្មករ រហូតមកដល់ព្រឹកថ្ងៃនេះ អស់រយៈពេល១២ថ្ងៃហើយ កម្មករនៅតែប្រមូលផ្តុំតវ៉ា ដើម្បីទាមទារកដំពោះស្រាយ និងឈានដល់ក្រុមកម្មករទាំងនោះ ប្រមូលផ្តុំគ្នាបិទផ្លូវច្រកចូលសួន ។

ក្រុមកម្មករសំណូមពរផងដែរដល់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធមេត្តាជួយសម្រួលនិងដោះស្រាយ ខណៈកម្មករពឹងផ្អែកទៅលើប្រាក់ឈ្នួល សម្រាប់ចិញ្ចឹមជីវិតរស់ប្រចាំថ្ងៃ ៕

image1 image2 image3

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print