អាជ្ញាធរខណ្ឌឬស្សីកែវ ស្តារប្រឡាយមេ២ខ្សែ ដើម្បីរំដោះទឹកជំនន់ជូនពលរដ្ឋនៅរដូវវស្សា

ចែករំលែក៖

ភ្នំពេញ៖ ..រដ្ឋបាលខណ្ឌឬស្សីកែវ ពន្លឿនស្តារប្រឡាយមេរំដោះទឹកជំនន់ចំនួន២ខ្សែ ដើម្បីត្រៀមនាំទឹកចេញពីភូមិដ្ឋានប្រជាពលរដ្ឋ ក្នុងរដូវវស្សានេះ ហើយគម្រោងនេះគ្រោងនិងបញ្ចប់នៅចុងខែមិថុនា ។
ការងារនេះធ្វើឡើងក្រោមការយកចិត្តទុកដាក់ដឹកនាំដោយលោកជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ ព្រមទាំងការជួយឧបត្ថម្ភគាំទ្រទាំងស្មារតី ថវិកា និងគ្រឿងច័ក្រពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងផែនការត្រៀមរំដោះជំនន់ទឹកភ្លៀងបញ្ចៀសការជន់លិចផ្ទះប្រជា ពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សា នេះ ។
នេះបើតាមការឱ្យដឹងពី លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦នេះ ។
លោកស្រីបានបន្តថា៖ រដ្ឋបាលខណ្ឌប្ញស្សីកែវនាព្រឹកថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានចុះពិនិត្យវឌ្ឍភាពការងារស្តារព្រែកអូរវែង ដោយបន្តដាក់សាឡង់និងគ្រឿងចក្រដើម្បីស្តារព្រែកឲ្យរួចរាល់នៅចុងខែមិថុនា មុនរដូវវភ្លៀងធ្លាក់ខ្លាំងមកដល់។
លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បញ្ជាក់ដែរថា៖ ដោយមានការជួយឧបត្ថម្ភគាំទ្រទាំងស្មារតី ថវិកានិងគ្រឿងច័ក្រពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្រុមការងារខណ្ឌបានបន្តស្តារប្រឡាយចំនួន២ខ្សែក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវក្នុងឆ្នាំ២០២៦ ដែលក្នុងនោះ ប្រឡាយព្រែកបាក់ទូក ស្តារបានប្រវែង៣,១២០ម៉ែត្រ/៣,១២០ម៉ែត្រ និងប្រឡាយព្រែកអូរវែង ស្តារបាន ប្រវែង៤,០០០ម៉ែត្រ/៤,៧៨០ម៉ែត្រ និងកំពុងបន្តស្តារប្រវែង៧៨០ម៉ែត្រទៀតពីចំណុចស្ពានជីបម៉ុង ឆ្ពោះទៅស្ថានីយ៍បូមទឹកគីឡូម៉ែត្រលេច៩ ហើយគ្រោងនិងបញ្ចប់នៅចុងខែមិថុនានេះ។
ក្នុងនាមអាជ្ញាធរមូលដ្ឋានលោកស្រី អ្នកនាំពាក្យ រដ្ឋបាលរាជថានីភ្នំពេញ សូមអំពាវនាវឱ្យបងប្អូនប្រជាពលររដ្ឋនៅជាប់ប្រឡាយ និងផ្លូវនានាចូលរួមថែរក្សាប្រឡាយដែលបានស្តាររួច ដោយទុកដាក់សំរាមវេចខ្ចប់ឱ្យបានត្រឹមត្រូវ ដើម្បីអនាម័យបរិស្ថាន និងបញ្ចៀសការលិចលង់ និងសោភណ្ឌភាពរាជធានីភ្នំពេញយើង៕. ដោយ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print