បារាំង កំពុងស្វែងរកការគាំទ្រពីសម្ព័ន្ធមិត្ត ដើម្បីដាក់ទណ្ឌកម្មលើអ៊ីស្រាអែល

ចែករំលែក៖

នេះ សារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២៦ បានផ្សាយថា អ្នកការទូតអឺរ៉ុបបាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍នេះថា បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ ផ្តោតទៅលើបុគ្គលជាប់ពាក់ព័ន្ធអំពើហិង្សាក្នុងតំបន់ West Bank។

ចំណាត់ការដែលនឹងរាប់បញ្ចូលទាំងការបង្កកទ្រព្យសម្បត្តិ ហាមប្រាមការធ្វើដំណើរ មិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ ហើយប្រទេសនានាអាចទម្លាក់ឈ្មោះបុគ្គលផ្សេងៗគ្នា។
អ្នកការទូតនិយាយថា ដោយសារកិច្ចខិតខំប្រឹងប្រែងដាក់វិធានការតឹងរ៉ឹងលេីអ៉ីស្រាអែល ត្រូវបានរារាំងនៅក្នុងសហភាពអឺរ៉ុប ប្រទេសជាច្រើនសន្និដ្ឋានថាទណ្ឌកម្មថ្នាក់ជាតិគឺជាជម្រើសដ៏ល្អបំផុតសម្រាប់ពេលនេះ។ អ្នកការទូតពីររូប បានឱ្យដឹងថានឹងមានការប្រកាសមួយនៅប៉ុន្មានថ្ងៃខាងមុខ។
ចំណាត់ការនេះត្រូវបានស្នេីឡេីង ចំពេលមានការកេីនឡេីងនូវអំពេីហិង្សាប្រព្រឹត្តដោយក្រុមអ្នកតាំងលំនៅអ៉ីស្រាអែលនៅតំបន់ West Bank ហើយប្រទេសលោកខាងលិចជាច្រើនមានការខឹងសម្បារចំពោះរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ដែលបានពង្រីកការតាំងលំនៅ។ អ្នកការទូតនិយាយថា ការពង្រីកនេះមានគោលបំណងបំផ្លាញក្តីរំពឹងទុកសម្រាប់ការបង្កេីតរដ្ឋប៉ាឡេស្ទីន៕

រូប​ថត​: EPA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print