អភិបាលខេត្តមណ្ឌលគិរី អនុញ្ញាតឱ្យ សមាជិក សមាជិការក្រុមប្រឹក្សាស្រុកកែវសីមា ជួបសំណេះសំណាល និងសម្តែងការគួរសម

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦  លោក គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអនុញ្ញាតឱ្យសមាជិក សមាជិការក្រុមប្រឹក្សាស្រុកកែវសីមា ដែល ដឹកនាំ ដោយ លោក ខឹម ចាន់ផល ប្រធាន ក្រុមប្រឹក្សា ស្រុក អញ្ជើញចូលជួបសំណេះសំណាល និងសម្តែងការគួរសម

ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត លោក នាយក រដ្ឋ បាល សាលាខេត្ត

ពិធីសំណេះសំណាលនេះប្រព្រឹត្តទៅនៅសាលប្រជុំ បដិសណ្ឋារកិច្ច អគាររដ្ឋបាលខេត្តមណ្ឌលគិរី។

សូមជម្រាបថា ៖ លោក គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអនុញ្ញាតឱ្យ អង្គភាពតាមមន្ទីរជុំវិញខេត្ត ជួបសំណេះសំណាល និងសម្តែងការគួរសម ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print