សុំ​អតីត​ប្រពន្ធ​ត្រូវ​រ៉ូវ​គ្នា​វិញ តែ​ត្រូវ​​ប្អូនថ្លៃ​ស្រី​ឃាត់​មិនឱ្យ​​ជួប ​ក៏​ផ្ទុះកំហឹង​​ប្រើ​ហិង្សា ​និង​គំរាម​កាប់សម្លាប់​ទៀត​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ភ្នំស្រួច​ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពេល​ធ្វើ​សកម្មភាព​ប្រើ​ហិង្សា​និង​គំរាមកំហែង​កាប់សម្លាប់​អតីត​ប្អូនថ្លៃ​ស្រី ព្រោះតែ​ចង់​ត្រូវរ៉ូវ​ជាមួយ​អតីត​ប្រពន្ធ​ហើយ​អតីត​ប្អូនថ្លៃ​ស្រី​រូប​នោះ​រារាំង​និង​ហាមឃាត់​មិន​ឲ្យ​ជួប​គ្នា​។

ករណី​ហិង្សា​ដោយ​ចេតនា និង គំរាម​កាប់សម្លាប់​ពី​សំណាក់​បងថ្លៃ​ទៅ​លើ​អតីត​ប្អូនថ្លៃ​ស្រី​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២៦ ភូមិ​ព្រៃស្រោង ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​និយាយ​ដឹង​ថា​ នៅ​មុន​ពេល​ឃាត់ខ្លួន​អតីត​បងថ្លៃ​ប្រើ​ធ្វើ​ហិង្សា​និង​គំរាម​កាប់សម្លាប់​អតីត​ប្អូនថ្លៃ គឺ​នៅ​ម៉ោង​១១​យប់​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២៦ ឈ្មោះ ខុន ម៉​ម ភេទ​ស្រី អាយុ​៣២​ឆ្នាំ រស់នៅ​ក្នុងភូមិ​ព្រៃស្រោង ឃុំ​អូរ ស្រុក​ភ្នំស្រួច បាន​មក​ដាក់​ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​អូរ ទៅ​លើ​ឈ្មោះ សួន ចាន់​លាភ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ជាមួយ​គ្នា​។ 

មុន​ពេល​កើតហេតុ​ឈ្មោះ ខុន ម៉ុ​ត ភេទ​ស្រី អាយុ​៤២​ឆ្នាំ​(​អតីត​ប្រពន្ធ​) បាន​ទៅ​សំរាក​នៅផ្ទះ​ឈ្មោះ ខុន ម៉​ម ត្រូវជា​ប្អូនស្រី​បង្កើត លុះដល់​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ មានឈ្មោះ សួន ចាន់​លាភ បាន​ទៅ​រករឿង​ឈ្មោះ​ខុន ម៉ុ​ត (​អតីត​ត្រូវជា​ប្រពន្ធ លែងលះ​គ្នា​ចំនួន​២​ឆ្នាំ​) ពេល​នោះ​រូប​ខ្លួន​(​ជា​អតីត​ប្អូនថ្លៃ​ស្រី​)​បាន​ដេញ​ឈ្មោះ សួន ចាន់​លាភ​ឱ្យ​ចេញពីផ្ទះ ហើយ​ឈ្មោះ​ខាងលើ​បាន​ខឹង ហើយ​ក៏​បាន​ច្របាច់ក​រូប​ខ្លួន​រុញ​ផ្ទប់​ទៅ​នឹង​សសរ ផ្ទះ ហើយ​ក៏​រុញ​ផ្ទប់​ទៅ​លើ​ដី បន្ទាប់​មក​បងស្រី​ឈ្មោះ ខុន ម៉ុ​ត និង​ម្តាយ​ឈ្មោះ ឡោ សាវ បាន​ចូល​មក​ឃាត់​និង​ចាប់​ទាញ​ចេញ​ទៅ​ក្រៅ​ផ្ទះ​ទៅ​។

ភ្លាម​ៗ​នោះ ឈ្មោះ សួន ចាន់​លាភ បាន​ស្រែក​គំរាម​ថា “​អញ​នឹង​ទៅ​យក​កាំបិត​មក​កាប់​នាង​ឯង​ចោល​” និយាយ​រួច​បុរស​រូប​នោះ ក៏​បាន​ជិះ​ម៉ូតូ​ទៅ​ទិស​ខាងត្បូង​បាត់​ទៅ មួយសន្ទុះ​ក្រោយមក​ក៏​បាន​ត្រឡប់​មក​វិញ​បាន​ដាក់​កាំបិត​បុ័ងតោ មក​ឈរ​មុខ​ផ្ទះ ហើយ​ស្រែក​គំរាម​ម្ដង ទៀត “​អញ​ឃើញ​កន្លែង​ណា អញ​កាប់សម្លាប់​នាង​ឯង​ចោល​កន្លែង​ហ្នឹង” ព្រមទាំង​និយាយ​ទៀត​ថា​អញ​និង​ឱ្យ​បក្ខពួក​របស់​អញ​កាប់​នាង​ឯង​ចោល​ឱ្យ​តែ​ឃើញ​នាង​ឯង​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​មិន​ទាន់​ដឹង​ទៀត​ថា​ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ជន​រង​គ្រោះ​រួច​មក​។ កម្លាំង​ប៉ុស្តិ៍​នគរបាល​ឃុំ បាន​ហៅ​ជនសង្ស័យ​មក​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូប​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ដូច​បាន​រៀបរាប់​ខាងលើ​ប្រាកដ​មែន​។ មូលហេតុ​ដែល​រូបគេ​ប្រើ​ហិង្សា​និង​គំរាម​កាប់សម្លាប់​អតីត​ប្អូនថ្លៃ​ស្រី​ព្រោះតែ​៖ រូប​ខ្លួន​ទៅ​សុំ​អតីត​ប្រពន្ធ​ត្រូវ​គ្នា​វិញ ប៉ុន្តែ​ត្រូវ​អតីត​ប្អូនថ្លៃ​ស្រី​ហាមឃាត់ និង​រារាំង​មិន​ឲ្យ​ជួប​។

 

ក្រោយ​ឃាត់ខ្លួន​បុរស​ខាងលើ​នគរបាល​ដកហូត​វត្ថុ​តាង​÷ កាំបិត​បុ័ងតោ​ចំនួន​០១ និង​ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាក​ហុងដា​គុប​សេ​៥០ ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ ម​.9549.​ភព​1​។

 

នគរបាល​បាន​បញ្ជាក់​ថា​៖ ជនសង្ស័យ​ខាងលើ​ធ្លាប់​ធ្វើ​កិច្ចសន្យា​នៅ​ប៉ុស្តិ៍​ចំនួន​២​ដង​ពាក់ព័ន្ធ​ករណី​ហិង្សា​ក្នុង​គ្រួសារ​(​កាលពី​នៅ​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​)​។

...

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​រួម​ជាមួយនឹង​វត្ថុ​តា​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៅ​ក្នុង​ការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print