ខេត្តបាត់ដំបង ៖ ករណី គ្រោះថ្នាក់ ចរាចរណ៍ នៅក្រុង បាត់ដំបង ខេត្ត បាត់ដំបង ដែល បង្ករឡេីងដោយ លោក សយ បូរ៉ា ថៅកែ ផ្សារទំនើប ហេង ឆៃលី និង ស្ត្រី រងគ្រោះ បណ្ដាលអោយ ស្លាប់ ពេល នេះ បានដោះស្រាយបញ្ចប់ហេីយ ក្រោមការ សម្របសម្រួល របស់ ចៅក្រម ស៊េីបសួរ សាលា ដំបូង ខេត្ត បាត់ដំបង ។ ការ សម្របសម្រួល បញ្ចប់ នេះមាន ការ ចូល រួម ពីតំណាង ជនបង្ករ តំណាង ជនរងគ្រោះ និង មេធាវី ទាំងសងខាង ។
សូមបញ្ជាក់ថា ៖ ការ សម្របសម្រួល បញ្ចប់ នេះគឺតំណាង ជនបង្ករ បាន សងសំណង ទៅតំណាង ជនរងគ្រោះ តាម ចំនួន ថវិកា ដែល បាន ព្រមព្រៀង គ្នា ។ ជនរងគ្រោះ ក្រោយ ពី ទទួល បាន សំណងក៏បាន ធ្វើ ពាក្យ សុំ ដកពាក្យ បណ្តឹង ។ នេះ គ្រាន់តែ ជាការ បញ្ចប់ សំណងរដ្ឋប្បវេណី តែ ប៉ុណ្ណោះ ដោយឡែក បណ្តឹង អាជ្ញា គឺ នៅ បន្តតាម និតិវិធី ផ្លូវ ច្បាប់ ដដែល ។
សូមចូលរួម អបអរសាទរ ដែល ជនរងគ្រោះ ទទួលបាន យុត្តិធម៌ ជាពិសេស សូម អរគុណ ចៅក្រម ស៊េីបសួរ ជាពិសេស លោក ប្រធាន សាលា ដំបូង ខេត្ត បាត់ដំបង និង លោក ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្ត បាត់ដំបង ដែល បាន ខិតខំ ខ្នះខ្នែង ស្វែងរក ការពិត រកយុត្តិធម៌ជូន ជនរងគ្រោះ ។
ជនបង្ករមិនទាន់ចូលខ្លួននៅឡើយទេ ហើយក៏មិនអាចគេចរួចរហូត៕
ដោយ ៖ សិលា










