នគរបាលការពារព្រំដែនគោក សហការជាមួយគយច្រកតំបន់ដូនរ័ត្ន បង្ក្រាបទំនិញគេចពន្ធចេញពីប្រទេសវៀតណាម

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ក្រុមឈ្មួញលួចនាំចូលទំនិញពីប្រទេសវៀតណាមដោយគ្មានច្បាប់អនុញ្ញាតិ ចូលមកប្រទេសកម្ពុជា តាមច្រករបៀង ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ត្រូវបានកម្លាំងប្រចាំការប៉ុស្តិ៍នគរបាលការពារព្រំដែនគោកសូទៃ សហការជាមួយកម្លាំងគយ ស្នាក់ការច្រកតំបន់ដូនរ័ត្ន បង្ក្រាបចាប់ឃាត់ម៉ូតូរុឺម៉ក២គ្រឿង កាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ ក្នុងភូមិសាស្ត្រ ប៉ុស្តិ៍នគរបាល ការពារព្រំដែនគោកសូទៃ ដល់ចំណុច ចន្លោះបង្គោលព្រំដែនលេខ ១០៣ ទៅបង្គោលព្រំដែនបំពេញបន្ថែមលេខ ១០៣/២ ក្នុងភូមិសាស្ត្រភូមិដូនរ័ត្នទី១ ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

កម្លាំងសមត្ថកិច្ចនគរបាលព្រំដែនគោក រួមជាមួយកម្លាំងគយស្នាក់ការ ច្រកតំបន់ដូនរ័ត្ន ដឹកនាំដោយលោក គាន លឹមហួត អនុប្រធានការិយាល័យគយ និងរដ្ឋាករ ស្រុកមេមត់ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ធ្វើការត្រួតពិនិត្យលើរ៉ឺម៉កម៉ូតូទាំង២គ្រឿង ដែលដឹកចេញពីប្រទេសវៀតណាម ចូលមកកម្ពុជា តាមផ្លូវរបៀងនោះ រកឃើញទំនិញ៥ប្រភេទ ៖ ១ មាន់រស់ទម្ងន់១,០៤៩គីឡូក្រាម ។ ២ ស្លាបមាន់ ទម្ងន់១៥០គីឡូក្រាម ។ ៣ សាច់ក្រកស្បែកស្រួយ ចំនួន៩២០គីឡូក្រាម ។ ៤ ខោអាវកូនក្មេង ចំនួន១៥១គីឡូក្រាម ។ ៥ កោះមាន់ ទម្ងន់១០០គីឡូក្រាម ។

...

ទំនិញទាំងអស់ត្រូវបានកម្លាំងជំនាញរបស់ស្នាក់ការគយច្រកតំបន់ដូនរ័ត្ន បានយកទៅរក្សាទុកដើម្បីប្រគល់ឲ្យមន្ត្រីជំនាញ ក.ប.ប ខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យ និងចាត់វិធានការបន្ត ៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print