រថយន្តសណ្តោងទូរកុងតឺន័របើកឡើងខឿនទ្រូងផ្លូវបុករះបង្គោលភ្លើង ស្លាកសញ្ញាចរាចរណ៍ រាបដល់ដី

ចែករំលែក៖

ភ្នំពេញ៖ រថយន្តសណ្តោងទូរកុងតឺន័រមួយគ្រឿងសង្ស័យអ្នកបើកបរងងុយដេក រេចង្កូតឡើងខឿនទ្រូងផ្លូវ បុករះបង្គោលភ្លើងបំភ្លឺផ្លូវ ស្លាកសញ្ញាចរាចរណ៍ ស្លាកប៉ាណូ រាបដល់ដី ខូចទ្រូងផ្លូវជាង៣០ម៉ែត្រ អ្នកបើកបរចុះដោះស្បែកជើងរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅតាមផ្លូវចោមចៅ មុខផ្សារត្រពាំងថ្លឹង ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថារថយន្តបង្កប្រភេទកុងតឺន័រ ម៉ាកFUSO ពណ៌បៃតង ពាក់ស្លាកលេខ ព្រះសីហនុ 3A-2992 សណ្តោងរុឺម៉កកុងតឺន័រ ពាក់ស្លាកលេខ ព្រះសីហនុ 4A-0591 អ្នកបើកបរគេចខ្លួនបាត់។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុរថយន្តបង្កបើកពីលិចទៅកើត សង្ស័យងងុយដេក ដល់ចំណុចកើតហេតុ រេចង្កូតឡើងខឿនទ្រូងផ្លូវ បុករះបង្គោលស្លាកសញ្ញាចរាចរណ៍ ស្លាកប៉ាណូ បង្គោលភ្លើងរាបដល់ដី រថយន្តកល់ជាប់ទៅមុខលែងរួច ខូចទ្រូងផ្លូវជាង៣០ម៉ែត្រ អ្នកបើកបរចុះដោះស្បែកជើងរត់គេចខ្លួនបាត់។

...

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅសម្រួលចរាចរណ៍ សមត្ថកិច្ចជំនាញចុះពិនិត្យផលប៉ះពាល់ ការខូចខាត ហើយប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក នៃស្នងការក្រុងភ្នំពេញ អូសយកទៅរក្សាទុករងចាំដោះស្រាយផលប៉ះពាល់សម្បត្តិរដ្ឋជាក្រោយ៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print